Warning: include(styles.php) [function.include]: failed to open stream: No such file or directory in /home/www/pditbaungkhmum.org/templates/as002035free/component.php on line 23

Warning: include() [function.include]: Failed opening 'styles.php' for inclusion (include_path='.:/usr/local/php5/lib/php') in /home/www/pditbaungkhmum.org/templates/as002035free/component.php on line 23

ការបោះឆ្នោតសកល ក្នុងប្រទេសឥណ្ឌូណេស៊ី ចាប់ផ្ដើម ដើម្បីជ្រើសរើសប្រធានាធិបតីថ្មី

  • Print

 ការបោះឆ្នោតសកលនៅក្នុងប្រទេសឥណ្ឌូណេស៊ី បានចាប់ផ្ដើមហើយកាលពីព្រឹកថ្ងៃពុធ ដើម្បីជ្រើសរើសអ្នក ដែលត្រូវឡើងកាន់តំណែងជំនួសលោកប្រធានាធិបតី Joko Widodo។

ការិយាល័យបោះឆ្នោតជាង ៨២០,០០០កន្លែងនៅទូទាំងប្រទេសឥណ្ឌូណេស៊ី បានបើកទ្វារបើកទ្វារចាប់ ពី ម៉ោង ៧ព្រឹក ហើយបិទនៅម៉ោង ១សៀល (ម៉ោងក្នុងតំបន់) កាលពីថ្ងៃពុធ ដើម្បីឱ្យប្រជាជនឥណ្ឌូណេស៊ី ដែលបានចុះឈ្មោះបោះឆ្នោតជិត ២០៥លាននាក់ បោះឆ្នោតជ្រើសរើសប្រធានាធិបតី អនុប្រធានាធិបតី ព្រមទាំងសមាជិកសភាថ្នាក់ជាតិ ថ្នាក់ខេត្ត ថ្នាក់តំបន់ និងទីក្រុង។

សូមបញ្ជាក់ថា បើតាមការស្ទង់មតិជាច្រើនរបស់ឥណ្ឌូណេស៊ី រដ្ឋមន្ត្រីការពារជាតិ លោក Prabowo Subianto គឺជាបេក្ខជនប្រធានាធិបតីនាំមុខគេ ហើយត្រូវបានរំពឹងថា នឹងទទួលបានជ័យជម្នះ ក្នុងការ បោះឆ្នោតនេះ ខណៈដៃគូជាបេក្ខជនអនុប្រធានាធិបតីរបស់លោក នោះគឺលោក Gibran Rakabuming Raka ដែលជាកូនប្រុសរបស់លោក Joko Widodo។

បេក្ខជនប្រធានាធិបតីម្នាក់ៗ ត្រូវការសំឡេងគាំទ្រលើស ៥០ភាគរយនៃសន្លឹកឆ្នោតទាំងអស់ ដើម្បីអះអាង ពីជ័យជម្នះតែម្ដងដោយមិនចាំបាច់ ត្រូវឆ្លងកាត់ការបោះឆ្នោតនៅជុំទី២ ជាបន្តទៀត។

ប៉ុន្តែប្រសិនបើមិន មានបេក្ខជនណាម្នាក់ទទួលបានសំឡេងសរុបលើស ៥០ភាគរយទេ នោះបេក្ខជននាំមុខគេចំនួន២គូ នឹង ត្រូវបន្តប្រជែងក្នុងការបោះឆ្នោតជុំទី២ ដែលជាជុំចុងក្រោយនៅថ្ងៃទី២៦ ខែមិថុនា។

ប្រធានាធិបតីថ្មីរបស់ឥណ្ឌូណេស៊ី នឹងត្រូវស្បថចូលកាន់តំណែងនៅខែតុលា ឆ្នាំ២០២៤ នេះបើតាមការ ផ្សាយរបស់ AFP។