Warning: include(styles.php) [function.include]: failed to open stream: No such file or directory in /home/www/pditbaungkhmum.org/templates/as002035free/component.php on line 23

Warning: include() [function.include]: Failed opening 'styles.php' for inclusion (include_path='.:/usr/local/php5/lib/php') in /home/www/pditbaungkhmum.org/templates/as002035free/component.php on line 23

ឥណ្ឌានិងអេមីរ៉ាតអារ៉ាប់រួម ចុះកិច្ចព្រមព្រៀងបង្កើតច្រករបៀងពាណិជ្ជកម្មឆ្លងទ្វីប

  • Print

កាលពីថ្ងៃអង្គារ ឥណ្ឌា និងអេមីរ៉ាតរ៉ាប់រួម បានចុះហត្ថលេខាលើកិច្ចព្រមព្រៀងមួយ ដើម្បីបង្កើតច្រករបៀង ពាណិជ្ជកម្ម ដែលមានបំណងតភ្ជាប់តំបន់អឺរ៉ុបជាមួយឥណ្ឌា តាមរយៈផ្នែកខ្លះនៃតំបន់មជ្ឈិមបូព៌ា ដោយប្រើ ផ្លូវសមុទ្រ និងផ្លូវដែក ខណៈផែនការដ៏ធំនេះ ទទួលបានគាំទ្រពីសហរដ្ឋអាមេរិក និងសហភាពអឺរ៉ុប។

ការប្រកាសពីព្រមព្រៀងក្របខណ្ឌ ដែលសម្រេចបានអំឡុងដំណើរទស្សនកិច្ចរបស់នាយករដ្ឋមន្ត្រី លោក Narendra Modi ទៅកាន់អេមីរ៉ាតអារ៉ាប់រួម ត្រូវបានចេញផ្សាយដោយក្រសួងការបរទេសឥណ្ឌា ទោះបីជា មានព័ត៌មានលម្អិតតិចតួចអំពីកិច្ចព្រមព្រៀងគ្នានេះក្តី។

ក្រសួងការបរទេសឥណ្ឌា បានបញ្ជាក់ថា «កិច្ចព្រម ព្រៀងនេះ នឹងបន្ថែមពីលើការយោគយល់ និងកិច្ចសហការគ្នាកន្លងមកជុំវិញបញ្ហានេះ ហើយជំរុញកិច្ច សហប្រតិបត្តិការរវាងឥណ្ឌា និងអេមីរ៉ាតអារ៉ាប់រួម ដោយផ្តោតលើការតភ្ជាប់ក្នុងតំបន់»។

ក្រសួងការបរទេស អេមីរ៉ាតអារ៉ាប់រួម មិនទាន់ឆ្លើយតបចំពោះសំណើរសុំការអត្ថាធិប្បាយ សម្រាប់ព័ត៌មានលម្អិតអំពីកិច្ចព្រម ព្រៀងនេះទេ។

សូមបញ្ជាក់ថា ច្រករបៀងដែលត្រូវបានប្រកាស កាលពីខែកញ្ញា ឆ្នាំ ២០២៣ នៅខាងក្រៅកិច្ចប្រជុំ G20 ក្នុងទីក្រុងញូវដែលី មានគោលបំណងតភ្ជាប់ពីឥណ្ឌា ឆ្លងកាត់សមុទ្រអារ៉ាប់ទៅកាន់អេមីរ៉ាតអារ៉ាប់រួម និង កាត់តាមអារ៉ាប៊ីសាអូឌីត មុនពេលតភ្ជាប់ពីហ្ស៊កដានី និងអ៉ីស្រាអែលទៅកាន់តំបន់អឺរ៉ុប នេះបើតាមការ ផ្សាយ Reuters ។