Warning: include(styles.php) [function.include]: failed to open stream: No such file or directory in /home/www/pditbaungkhmum.org/templates/as002035free/component.php on line 23

Warning: include() [function.include]: Failed opening 'styles.php' for inclusion (include_path='.:/usr/local/php5/lib/php') in /home/www/pditbaungkhmum.org/templates/as002035free/component.php on line 23

លោក Zelenskyy គ្រោងចុះហត្ថលេខាលើកិច្ចព្រមព្រៀងសន្តិសុខ ជាមួយអាល្លឺម៉ង់ និងបារាំង នៅថ្ងៃសុក្រសប្ដាហ៍នេះ (Video inside)

  • Print

(ប៉ារីស)៖ ប្រធានាធិបតីអ៊ុយក្រែន លោក Volodymyr Zelenskyy នឹងធ្វើដំណើរទៅកាន់ទីក្រុងបែរឡាំង និងទីក្រុងប៉ារីស នៅថ្ងៃសុក្រ ទី១៦ ខែកុម្ភៈនេះ ដើម្បី ចុះហត្ថលេខាលើកិច្ចព្រមព្រៀងសន្តិសុខជាមួយអធិការបតីអាលឺ្លម៉ង់ លោក Olaf Scholz និងប្រធានាធិបតីបារាំង លោក Emmanuel Macron។

នេះបើតាមការចេញផ្សាយដោយទីភ្នាក់ងារសារព័ត៌មាន AFP។ ដំណើរទស្សនកិច្ចរបស់លោក Zelenskyy ទៅកាន់ប្រទេសបារាំង និងអាល្លឺម៉ង់ កើតមានឡើងចំពេលសង្រ្គាមនៅអ៊ុយក្រែន ជិតឈានចូលដល់ឆ្នាំទី៣ ហើយ កងទ័ពអ៊ុយក្រែនកំពុងប្រឈមមុខនឹងស្ថានការណ៍ដ៏លំបាក នៅឯសមរភូមិភាគខាងកើតនៃប្រទេស ដោយសារតែខ្វះខាតសព្វាវុធ និងការបង្កើនការវាយប្រហារ ពីរុស្ស៉ី។

បើតាមរដ្ឋាភិបាលអាល្លឺម៉ង់ លោក Zelenskyy និងលោក Olaf Scholz គ្រោងនឹងចុះហត្ថលេខាលើកិច្ចព្រមព្រៀងសន្តិសុខទ្វេភាគីនៅថ្ងៃសុក្រសប្ដាហ៍នេះ ដោយផ្តោតលើការគាំទ្រដល់សន្តិសុខរបស់អ៊ុយក្រែនក្នុងរយៈពេលយូរអង្វែង។ ចំណែក ខាងរដ្ឋាភិបាលបារាំងវិញ ក៏បាននិយាយដែរថាលោក Macron និងលោក Zelenskyy មានគម្រោងចុះហត្ថលេខាលើកិច្ចព្រមព្រៀងសន្តិសុខមួយនៅឯវិមានប្រធានាធិបតីបារាំងនៅល្ងាចថ្ងៃសុក្រដដែលនោះ។

ការិយាល័យរបស់លោក Macron បានបន្ថែមទៀតថា កិច្ចព្រមព្រៀងសន្តិសុខនេះនឹងអនុវត្តតាមការប្ដេជ្ញាចិត្តដែលត្រូវបានឯកភាពគ្នាក្រោមក្របខណ្ឌ G7 អំលុងកិច្ចប្រជុំកំពូល NATO ក្នុងទីក្រុងវីលនីញូស កាលពីខែកក្កដា ឆ្នាំ២០២៣។

ក្នុងពេលនោះដែរ មេដឹកនាំ NATO មិនបានកំណត់ពីកាលបរិច្ឆេទ ជាក់លាក់សម្រាប់អ៊ុយក្រែនចូលរួមក្នុងប្លុកយោធាមួយនេះនោះទេ ប៉ុន្តែមេដឹកនាំនៃក្រុមប្រទេស G7 បានសន្យាផ្ដល់ឱ្យអ៊ុយក្រែននូវការគាំទ្រផ្នែកសន្តិសុខ រយៈពេលយូរអង្វែង។

គួរបញ្ជាក់ថា កាលពីខែមករាកន្លងទៅ ចក្រភពអង់គ្លេស ក៏បានចុះកិច្ចព្រមព្រៀងសន្តិសុខទ្វេភាគីជាមួយអ៊ុយក្រែនផងដែរ ខណៈទីក្រុងកៀវកំពុងស្ថិតក្នុង កិច្ចចរចាជាមួយបណ្ដាប្រទេសជាច្រើនផ្សេងទៀត ហើយនៅក្រោមកិច្ចព្រមព្រៀងបែបនេះនឹងមានរួមបញ្ចូលទាំងការផ្ដល់បរិក្ខារយោធាទំនើបៗ និងការបណ្ដុះបណ្ដាលទាហានអ៊ុយក្រែន៕

ដកស្រង់ពី៖ Fresh News