Warning: include(styles.php) [function.include]: failed to open stream: No such file or directory in /home/www/pditbaungkhmum.org/templates/as002035free/component.php on line 23

Warning: include() [function.include]: Failed opening 'styles.php' for inclusion (include_path='.:/usr/local/php5/lib/php') in /home/www/pditbaungkhmum.org/templates/as002035free/component.php on line 23

ប្រធានាធិបតីប៉េរូច្រានចោលលទ្ធភាព នៃការលាលែងពីតំណែង ចំពោះមុខរឿងអាស្រូវនាឡិកាដៃ Rolex

  • Print

  (លីម៉ា)៖ កាលពីថ្ងៃសៅរ៍សប្តាហ៍នេះ ប្រធានាធិបតីនៃប្រទេសប៉េរូ លោកស្រី Dina Boluarte បាននិយាយថា លោកស្រីនឹងមិនចុះចេញពីតំណែងឡើយ បន្ទាប់ពីផ្ទះរបស់លោកស្រី ត្រូវបានអាជ្ញាធរចុះឆែកឆេរក្រោមក្របខណ្ឌ នៃការស៉ើបអង្កេតមួយពាក់ព័ន្ធអំពើពុករលួយ។

នេះបើតាមការចេញផ្សាយដោយ ទីភ្នាក់ងារព័ត៌មាន Reuters នាថ្ងៃអាទិត្យ ទី៣១ ខែមីនា ឆ្នាំ២០២៤។ មន្រ្តីប្រមាណ២០នាក់ មកពីការិយាល័យរដ្ឋអាជ្ញា និងប៉ូលិសប្រហែល២០នាក់ទៀត បានរួមគ្នាបើកប្រតិបត្តិការឆែកឆេរ នៅផ្ទះលោកស្រី Boluarte កាលពីយប់ថ្ងៃសុក្រ ព្រមទាំងនៅការិយាល័យធ្វើការរបស់លោកស្រី កាលពីព្រឹកថ្ងៃសៅរ៍។

ថ្លែងក្នុងសន្និសីទសារព័ត៌មានមួយ លោកស្រី Boluarte បាននិយាយថា លោកស្រីបានឡើងកាន់អំណាច ជាមួយបាតដៃស្អាតស្អំ ដូច្នេះហើយលោកស្រី នឹងមិនចាកចេញពីតំណែងប្រធានាធិបតីឡើយ រហូតទាល់តែដល់ឆ្នាំ២០២៦។លោកស្រីបានចាត់ទុកសកម្មភាពឆែកឆេរនោះថា ជាវិធានការធ្វើឡើងតាមតែអំពើចិត្ត ជ្រុលហួសហេតុ និងរំលោភបំពាន។

គួរបញ្ជាក់ថា កាលពី២សប្តាហ៍មុន ក្រុមរដ្ឋអាជ្ញាប៉េរូបានចាប់ផ្តើម ការស៉ើបអង្កេតបឋមមួយ ក្រោយមានសេចក្តីរាយការណ៍ថា លោកស្រី Boluarte មាននាឡិកាដៃម៉ាក Rolex មួយចំនួន ដែលមិនដឹងមានប្រភពមកពីណា ឱ្យច្បាស់ឡើយ។

ការស៉ើបអង្កេតបឋមនោះ មានគោលដៅកំណត់ថា តើវាមានមូលដ្ឋានរឹងមាំគ្រប់គ្រាន់ដែរឬទេ ដើម្បីបើកការស៉ើបអង្កេតផ្លូវការ លើលោកស្រីប្រធានាធិបតី។ លោកស្រី Boluarte បានក្លាយជាប្រធានាធិបតីប៉េរូ ចាប់តាំងពីខែធ្នូ ឆ្នាំ២០២២មក ហើយធ្លាប់បានទទួលស្គាល់ថា លោកស្រីមាននាឡិកា Rolex មួយចំនួន ដែលលោកស្រីអះអាងថា លោកស្រីបានទិញពួកវា ដោយប្រើប្រាស់លុយ ដែលខ្លួនរកបាន តាំងតែពីនៅវ័យក្មេង៕

ដកស្រង់ពី៖ Fresh News