Warning: include(styles.php) [function.include]: failed to open stream: No such file or directory in /home/www/pditbaungkhmum.org/templates/as002035free/component.php on line 23

Warning: include() [function.include]: Failed opening 'styles.php' for inclusion (include_path='.:/usr/local/php5/lib/php') in /home/www/pditbaungkhmum.org/templates/as002035free/component.php on line 23

មនុស្សមួយក្រុមត្រូវបានចាប់ជាចំណាប់ខ្មាំង ក្នុងអគារមួយនៅទីក្រុង Ede នៃប្រទេសហូឡង់

  • Print

 (អាំស្ទែដាំ)៖ ប៉ូលិស បានឱ្យដឹងថា មនុស្សមួយក្រុមត្រូវបានចាប់ធ្វើជាចំណាប់ខ្មាំង នៅអគារមួយក្នុងទីក្រុងភាគកណ្តាលប្រទេសហូឡង់នាថ្ងៃសៅរ៍នេះ ដោយមានការជម្លៀសមនុស្សចេញពីផ្ទះ ហើយផ្នែកកណ្តាលទីក្រុងត្រូវបានបិទ។

នេះបើយោងតាមការចេញផ្សាយដោយទីភ្នាក់ងារសារព័ត៌មាន AFP នៅថ្ងៃសៅរ៍ ទី៣០ ខែមីនា ឆ្នាំ ២០២៤។ ប៉ូលិស បានបង្ហោះសារលើបណ្តាញសង្គម X ថា មកទល់នឹងពេលនេះ ចំណាប់ខ្មាំង ៣នាក់ត្រូវបានដោះលែងហើយ ប៉ុន្តែឧប្បត្តិហេតុនៅតែបន្តកើតមាន។

បើតាមប្រព័ន្ធផ្សព្វផ្សាយក្នុងស្រុក មនុស្សប្រហែលពី ៤ទៅ ៥នាក់ត្រូវបុរសម្នាក់ប្រដាប់ដោយអាវុធ និងគ្រឿងផ្ទុះ ចាប់ធ្វើជាចំណាប់ខ្មាំងនៅឯរបារ Petticoat។ កងកម្លាំងប៉ូលិសពិសេសជាច្រើនត្រូវបានដាក់ពង្រាយទៅកាន់ទីតាំងកើតហេតុ។

មនុស្ស ១៥០គ្រួសារត្រូវជម្លៀសខ្លួនចេញ ហើយសាធារណជនត្រូវបានស្នើឱ្យនៅឆ្ងាយពីទីតាំងនោះ។ គួរបញ្ជាក់ថា កន្លងមក ហូឡង់ក៏ធ្លាប់រកឃើញករណីវាយប្រហារ និងផែនការភេរវកម្មជាបន្តបន្ទាប់ ប៉ុន្តែមិនមានលក្ខណៈដូចប្រទេសអឺរ៉ុបផ្សេងទៀត តួយ៉ាងបារាំង ឬអង់គ្លេសនោះទេ៕

ដកស្រង់ពី៖ Fresh News