Warning: include(styles.php) [function.include]: failed to open stream: No such file or directory in /home/www/pditbaungkhmum.org/templates/as002035free/component.php on line 23

Warning: include() [function.include]: Failed opening 'styles.php' for inclusion (include_path='.:/usr/local/php5/lib/php') in /home/www/pditbaungkhmum.org/templates/as002035free/component.php on line 23

វៀតណាមចង់រៀនសូត្រពីចិន ស្តីពីផែនការអភិវឌ្ឍបណ្តាញផ្លូវរថភ្លើងល្បឿនលឿន

  • Print

  (ហាណូយ)៖ រដ្ឋាភិបាលវៀតណាមបានឱ្យដឹងថា វៀតណាមកំពុងព្យាយាមរៀនសូត្រពីចិន ដើម្បីអភិវឌ្ឍបណ្តាញផ្លូវរថភ្លើងល្បឿនលឿនដំបូងបំផុត នៅក្នុងប្រទេសរបស់ខ្លួន។

នេះបើតាមការចេញផ្សាយដោយ ទីភ្នាក់ងារព័ត៌មាន Reuters នាថ្ងៃចន្ទ ទី១ ខែមេសា ឆ្នាំ២០២៤។ យោងតាមប្រព័ន្ធផ្សព្វផ្សាយរដ្ឋវៀតណាម វៀតណាមកំពុងមានផែនការសាងសង់ ប្រព័ន្ធផ្លូវរថភ្លើងល្បឿនលឿនមួយខ្សែ ប្រវែង១,៥៤៥គីឡូម៉ែត្រ ជាមួយថវិកាចំនួនអាចរហូតដល់ ៧២ពាន់លានដុល្លារ ឬស្មើនឹង១៧ភាគរយ នៃអត្រា GDP របស់ប្រទេសអាស៊ានមួយនេះ។

នៅក្នុងសេចក្តីថ្លែងការណ៍មួយ កាលពីចុងសប្តាហ៍កន្លងទៅនេះ រដ្ឋាភិបាលវៀតណាម បានលើកឡើងដូច្នេះថា «ឧស្សាហកម្មផ្លូវដែករបស់ចិន គឺមានភាពជឿនលឿនជាងគេបង្អស់លើពិភពលោក ហេតុដូច្នេះហើយ វៀតណាមចង់រៀនសូត្រ អំពីបទពិសោធរបស់ចិន»។

គួរបញ្ជាក់ថា សេចក្តីថ្លែងការណ៍ខាងលើត្រូវបានចេញផ្សាយ ស្របពេលដែលរដ្ឋមន្រ្តីរៀបចំផែនការនិងវិនិយោគវៀតណាម លោក Nguyen Chi Dung បានបំពេញទស្សនកិច្ចទៅកាន់ប្រទេសចិន ហើយបានជួបពិភាក្សាគ្នា ជាមួយក្រុមមន្រ្តីពាណិជ្ជកម្មនិងដឹកជញ្ជូនចិន ព្រមទាំងជាមួយបណ្តានាយកក្រុមហ៊ុនផ្លូវដែកចិន។

វៀណាមនិងចិន បានចុះកិច្ចព្រមព្រៀងសហប្រតិបត្តិការជាច្រើន ក្នុងនោះរួមមានទាំងលើផ្លូវដែកផងដែរ អំឡុងទស្សនកិច្ចមកកាន់ទីក្រុងហាណូយ ដោយប្រធានាធិបតីចិន លោក ស៉ី ជីនពីង កាលពីខែធ្នូ ឆ្នាំមុន៕

ដកស្រង់ពី៖ Fresh News