Warning: include(styles.php) [function.include]: failed to open stream: No such file or directory in /home/www/pditbaungkhmum.org/templates/as002035free/component.php on line 23

Warning: include() [function.include]: Failed opening 'styles.php' for inclusion (include_path='.:/usr/local/php5/lib/php') in /home/www/pditbaungkhmum.org/templates/as002035free/component.php on line 23

រដ្ឋ Maryland ទទូចដល់សភាអនុម័តថវិកាឱ្យបានឆាប់ ដើម្បីសាងសង់ស្ពានក្នុងទីក្រុង Baltimore ឡើងវិញ (Video inside)

  • Print

(វ៉ាស៉ីនតោន)៖ អភិបាលរដ្ឋ Maryland លោក Wes Moore បានស្នើសុំឱ្យគណបក្សសាធារណរដ្ឋធ្វើការជាមួយគណបក្សប្រជាធិបតេយ្យ ដើម្បីអនុម័តថវិកាសហព័ន្ធដែលត្រូវការយកមកសាងសង់ស្ពានក្នុងទីក្រុង Baltimore និងដើម្បីធ្វើឱ្យដំណើរការសេដ្ឋកិច្ចនៃទីក្រុងកំពង់ផែមួយនេះ ត្រឡប់មករកសភាពដើមវិញ។

នេះបើយោងតាមការចេញផ្សាយដោយទីភ្នាក់ងារសារព័ត៌មាន AFP នៅថ្ងៃចន្ទ ទី១ ខែមេសា ឆ្នាំ ២០២៤។ បន្ទាប់ពីស្ពានដ៏សំខាន់ Francis Scott Key bridge ក្នុងទីក្រុងកំពង់ផែ Baltimore បានបាក់ដោយសារតែនាវាដឹកទំនិញបុកកាលពីសប្តាហ៍មុន លោក បៃដិន សន្យាថារដ្ឋាភិបាលនឹងរ៉ាប់រងលើការចំណាយ ដើម្បីសាងសង់ស្ពាននេះឡើងវិញ ប៉ុន្តែវាអាស្រ័យលើការអនុម័តផ្តល់មូលនិធិ ពីសភាតំណាងរាស្រ្តដឹកនាំដោយបក្សសាធារណរដ្ឋ និងព្រឹទ្ធសភាដឹកនាំដោយបក្សប្រជាធិបតេយ្យ។

បើតាមកាសែត Roll Call ក្រុមមន្រ្តីសហព័ន្ធបានប្រាប់សមាជិកសភាប្រចាំរដ្ឋ Maryland ថាថ្លៃចំណាយទាំងស្រុងលើការសាងសង់ស្ពានអាចអស់ប្រហែល ២ពាន់លានដុល្លារឯណោះ។ លោក Moore បានគូសបញ្ជាក់ថា «បក្សសាធារណរដ្ឋ គួរតែមានឆន្ទៈក្នងការអនុម័តផ្តល់មូលនិធិសម្រាប់ជាប្រយោជន៍រួម មិនត្រឹមតែទីក្រុង Baltimore ប៉ុណ្ណោះទេ ប៉ុន្តែសម្រាប់សេដ្ឋកិច្ចជាតិទាំងមូល។

យើងត្រូវតែធ្វើឱ្យប្រាកដថា មានចំណាត់ការយ៉ាងឆាប់រហ័សដើម្បីឱ្យសេដ្ឋកិច្ចអាមេរិកដំណើរការ ពីព្រោះកំពង់ផែ Baltimore គឺជាឧបករណ៍ដ៏សំខាន់នៃកំណើនសេដ្ឋកិច្ច»។

គួរបញ្ជាក់ថា រដ្ឋបាលលោក ចូ បៃដិន បានបញ្ចេញថវិកាសង្រ្គោះបន្ទាន់ជំហានដំបូងចំនួន ៦០លានដុល្លារ កាលពីថ្ងៃព្រហស្បតិ៍សប្តាហ៍មុន សម្រាប់ការងារសម្អាតកម្ទេចកំទីនៃស្ពានដើម្បីអាចបើកកំពង់ផែ ដែលជាច្រកដ៏ធំបំផុតនៅសហរដ្ឋអាមេរិក សម្រាប់ការនាំចូល-នាំចេញយានជំនិះ និងការនាំចេញផលិតផលកសិកម្ម ក៏ដូចជាសម្ភារៈសំណង់មួយនេះឡើងវិញ៕

ដកស្រង់ពី៖ Fresh News