Warning: include(styles.php) [function.include]: failed to open stream: No such file or directory in /home/www/pditbaungkhmum.org/templates/as002035free/component.php on line 23

Warning: include() [function.include]: Failed opening 'styles.php' for inclusion (include_path='.:/usr/local/php5/lib/php') in /home/www/pditbaungkhmum.org/templates/as002035free/component.php on line 23

គ្រោះថ្នាក់ចរាចរណ៍មួយ ដ៏រន្ធត់នៅអេស្ប៉ាញ ស្លាប់និស្សិតស្រីអស់ ១៣នាក់

  • Print

បាសេឡូណា៖ នៅប្រមាណជា ២ម៉ោងមុននេះ ទូរទស្សន៍ ប៊ីប៊ីស៊ី បានផ្សព្វផ្សាយនូវ ព័ត៌មាន ថ្មីមួយថា មានករណី គ្រោះថ្នាក់ ចរាចរណ៍មួយ ដ៏រន្ធត់កើត ឡើងនៅចន្លោះ ទីក្រុងបាសេឡូណា និងវ៉ាឡង់ស្យា បណ្តាលឲ្យនិស្សិតស្រី ចំនួន១៣នាក់ បាត់បង់ជីវិត ។

ប្រភពព័ត៌មាន បានផ្សព្វផ្សាយថា មានរថយន្ត ក្រុងដឹកអ្នក ដំណើរចំនួន ០១គ្រឿង បានបុក នឹងរថយន្ត មួយផ្សេងទៀត ដែលបើក ក្នុងទិសដៅ បញ្ច្រាសគ្នា នៅត្រង់ចំណុច ចន្លោះរវាងក្រុង បាសេឡូណា និងវ៉ាឡង់ស្យា ប្រទេសអេស្ប៉ាញ ។ អ្នកនៅលើ រថយន្តក្រុង សរុបមានចំនួន ៥៧នាក់ ដែលជាក្រុមនិស្សិត មកពីកម្មវិធី មួយឈ្មោះថា Erasmus ដោយរថយន្ត ដឹកពួកគេត្រឡប់ មកពីចូលរួម បុណ្យដុត កំាជ្រួចមួយ ។

ប្រភពបាន បញ្ជាក់ថា គ្រោះថ្នាក់ ចរាចរណ៍នេះ បានកើតឡើង នៅជិត Frenginals រយៈចម្ងាយ ប្រមាណ ១៥០គីឡូម៉ែត្រ ស្ថិតនៅ ភាគខាងត្បូង ក្រុងបាសេឡូណា ។ គួរបញ្ជាក់ថា ក្នុងចំណោម និស្សិតដែល នៅលើរថយន្ត ទាំងអស់ ក្រៅពីអ្នកស្លាប់ មាន៤៣នាក់ រងរបួស ហើយ២៨នាក់ ត្រូវបានបញ្ជូន ទៅសង្គ្រោះ នៅមន្ទីរពេទ្យ ៕ 

ដកស្រង់ពី៖ ដើមអម្ពិល