Warning: include(styles.php) [function.include]: failed to open stream: No such file or directory in /home/www/pditbaungkhmum.org/templates/as002035free/component.php on line 23

Warning: include() [function.include]: Failed opening 'styles.php' for inclusion (include_path='.:/usr/local/php5/lib/php') in /home/www/pditbaungkhmum.org/templates/as002035free/component.php on line 23

Google ស្ថិតក្នុងការស៊ើបអង្កេតមួយ ជុំវិញករណី មិនបានបង់ពន្ធ ដែលមានទឹកប្រាក់ ១,៨ ពាន់លានដុល្លារ នៅក្នុងប្រតិបត្តិការ របស់ខ្លួននៅបារាំង

  • Print

ប៉ារីស៖ ក្រុមហ៊ុនអ៊ីន ធើរណេតយក្ស Google ត្រូវបានមន្ត្រី ហិរញ្ញវត្ថុបារាំង ធ្វើការវាយលុកដល់ ការិយាល័យ នៅក្រុងប៉ារីស បន្ទាប់ពី ក្រុមហ៊ុននេះ ជាប់ការស៊ើបអង្កេត ទៅលើការ បង់ពន្ធដល់រដ្ឋាភិបាល ក្នុងអំឡុងពេល ប្រតិបត្តិការ របស់ខ្លួន ។

ទូរទស្សន៍ ប៊ីប៊ីស៊ី បានផ្សព្វផ្សាយ ព័ត៌មាននេះ ឲ្យដឹងនៅ ថ្ងៃទី២៤ ខែឧសភា ឆ្នាំ២០១៦ ។ នៅក្នុងរបាយការណ៍មួយ បានបញ្ជាក់ថា មន្ត្រីពន្ធដារចំនួន ១០០នាក់ បានចូលទៅក្នុងការិយាល័យកណ្តាល របស់ក្រុមហ៊ុន Google នៅក្រុងប៉ារីស កាលពីព្រឹកមិញ ។ ប្រភពមួយចំនួន ចេញពីប៉ូលិស បានបញ្ជាក់ថា ការវាយលូក ចូលស្នាក់ការក្រុមហ៊ុន Google នេះដែរ ខាងក្រុមហ៊ុម នៅមិនទាន់ចេញមុខ ធ្វើអត្ថាធិប្បាយណាមួយ នៅឡើយទេ ។

គេបានដឹងថា ក្រុមហ៊ុន Google រងការចោទប្រកាន់ ដោយរដ្ឋាភិបាល បារាំង ដែលមិនទាន់បាន បង់ពន្ធសរុប ទឹកប្រាក់ចំនួន ១,៦ពា ន់លានផោន ស្មើនឹង១.៨ពាន់ លានដុល្លារ សហរដ្ឋអាមេរិក ៕

ដកស្រងពី៖ដើមអម្ពិល