Warning: include(styles.php) [function.include]: failed to open stream: No such file or directory in /home/www/pditbaungkhmum.org/templates/as002035free/component.php on line 23

Warning: include() [function.include]: Failed opening 'styles.php' for inclusion (include_path='.:/usr/local/php5/lib/php') in /home/www/pditbaungkhmum.org/templates/as002035free/component.php on line 23

បាត់យន្តហោះចម្បាំងវៀតណាមមួយគ្រឿង ក្នុងតំបន់ឆ្នេរសមុទ្រចិនខាងត្បូង

  • Print

បរទេស : ប្រភពព័ត៌មាន ពីគេហទំព័រ Channelnewsasia ដែលបានចេញ ផ្សាយព័ត៌មាន កាលពីថ្ងៃអង្គារ ទី១៤ មិថុនាម្សិលមិញ បានឲ្យដឹងថា យន្តហោះចម្បាំង របស់វៀតណាម ដែលផលិតនៅ ប្រទេសរុស្សី មួយគ្រឿង បានបាត់ខ្លួន កាលពីថ្ងៃអង្គារ ម្សិលមិញ នៅកំឡុងពេល ធ្វើសមយុទ្ធមួយ នៅត្រង់តំបន់ ភាគកណ្តាល នៃតំបន់ឆ្នេរ ជាប់ទៅនឹងសមុទ្រចិន ភាគខាងត្បូង ។

នៅតែពុំទាន់មាន សេចក្តីរាយការណ៍ ណា អាចបញ្ជាក់បាន ពីការបាត់ខ្លួន នៃយន្តហោះប្រភេទ SU-30 MK2 ដែលបានហោះហើរ ក្នុងចំងាយប្រមាណ ៣០ទៅ៤០ គីឡូម៉ែត្រ ពីឆ្នេរក្នុង ខេត្តមួយ របស់វៀតណាម ដែលមានទីតាំង នៅក្បែរទៅ នឹងកោះ Hainan របស់ប្រទេសចិន នោះទេ ហើយភាគីវៀតណាម ក៏មិនទាន់ហ៊ាន ធ្វើសេចក្តី សន្និដ្ឋាន ណាមួយ ដែលសង្ស័យ ទៅលើការបាត់ខ្លួន នេះដែរ ។

ហេតុការណ៍ អាក្រក់ជាច្រើន បានកើតឡើង ទៅលើប្រទេសវៀតណាម ក្នុងរយៈពេល២ឆ្នាំ ចុងក្រោយនេះ ដោយសារតែ កង្វះនៃ ការប្រើប្រាស់ បច្ចេកវិទ្យាយោធា ទំនើបៗ ដូចជាយន្តហោះ និងអេឡេកុបទ័រ ជាដើមនោះ ។ វៀតណាមជារឿយៗ ត្រូវបានគេមើល ឃើញថា បានចាប់យក ការពិភាក្សា ជាមួយ នឹងអ៊ឺរ៉ុប និងសហរដ្ឋអាមេរិ ក្នុងការបង្កើន អនុភាព នៃវិស័យយោធា របស់ខ្លួន ប៉ុន្តែអ្នកជំនាញ ជឿជាក់ ប្រទេសរុស្សី នឹងនៅតែជាដៃគូ ផ្គត់ផ្គង់ដ៏ជិតស្និទ្ធ ជាមួយនឹង វៀតណាម ដដែល ៕

ដកស្រងពី៖ដើមអម្ពិល