Warning: include(styles.php) [function.include]: failed to open stream: No such file or directory in /home/www/pditbaungkhmum.org/templates/as002035free/component.php on line 23

Warning: include() [function.include]: Failed opening 'styles.php' for inclusion (include_path='.:/usr/local/php5/lib/php') in /home/www/pditbaungkhmum.org/templates/as002035free/component.php on line 23

អូបាម៉ាចង់បញ្ចប់ការឧបត្ថម្ភគាំទ្រ វិស័យការពារជាតិ របស់ប្រទេសអ៊ីស្រាអ៊ែល

  • Print

បរទេស: គេហទំព័ររបស់ The Bloomberg ដែលបានចេញផ្សាយព័ត៌មាន កាលពីថ្ងៃពុធម្សិលមិញ បានឲ្យដឹងថា មន្ត្រីរដ្ឋាភិបាល របស់អ៊ីស្រាអ៊ែល និងអាមេរិក បានបញ្ជាក់ថា លោកប្រធានាធិបតីអាមេរិក បារ៉ាក់អូបាម៉ា បាននឹងកំពុងស្វែងរក ការសម្រេចក្នុងការបញ្ចប់ ការឧបត្ថម្ភពីក្រោយ ទៅលើវិស័យការពារជាតិ របស់ ប្រទេសអ៊ីស្រាអ៊ែល។

សហរដ្ឋអាមេរិក ធ្លាប់បានឧបត្ថម្ភទឹកប្រាក់ ប្រមាណជា២៤ពាន់លានដុល្លារ ទៅកាន់ប្រទេសអ៊ីស្រាអ៊ែល ក្នុងអាណត្តិគ្រប់គ្រង របស់លោកអូបាម៉ា ដែលជាចំនួនដ៏ច្រើនបំផុត ជាងប្រធានាធិបតីអាមេរិក ដទៃទៀត ធ្លាប់បានធ្វើ។

មូលហេតុដែលនាំឲ្យមាន ការរៀបចំធ្វើបែបនេះ គឺដោយសារតែ របាយការណ៍សព្វថ្ងៃ ដែលអ៊ីស្រាអ៊ែលមានដូចជា ការកើនឡើងនៃ GDP ទ្វេរដងក្នុងរយះពេល១០ឆ្នាំ ចុងក្រោយនេះ គឺមានទៅដល់ ២៣០ពាន់លានដុល្លារ ហើយនៅក្នុងរយៈពេលដដែលនេះ ប្រទេសអ៊ីស្រាអ៊ែល បានក្លាយទៅជាប្រទេសមួយ ក្នុងចំណោមប្រទេស ដែលនាំចេញនូវ គ្រឿងសព្វាវុធច្រើនជាងគេ ផងដែរ ដោយកាលពីឆ្នាំ២០១៥ អ៊ីស្រាអ៊ែល បានលក់អាវុធដែលផលិតបាន នៅក្នុងស្រុក បានទៅដល់ ៥,៧ពាន់លានដុល្លារ៕ 

ដកស្រង់ពី៖ ដើមអម្ពិល