Warning: include(styles.php) [function.include]: failed to open stream: No such file or directory in /home/www/pditbaungkhmum.org/templates/as002035free/component.php on line 23

Warning: include() [function.include]: Failed opening 'styles.php' for inclusion (include_path='.:/usr/local/php5/lib/php') in /home/www/pditbaungkhmum.org/templates/as002035free/component.php on line 23

ប្រទេស​អឺរ៉ុប​៥​ទៀត ដើរ​តាម​ចក្រភព​អង់គ្លេស ចង់​ធ្វើ​ប្រជាមតិ​ដែរ​

  • Print

ការព្រួយបារម្ភ ចំពោះការយក គម្រូចក្រភព អង់គ្លេស ក្នុងការចាក ចេញពីអឺរ៉ុប កំពុងលេច ជារួបរាងហើយ នៅពេលនេះ ។

រដ្ឋជាសមាជិក សហភាព អឺរ៉ុប ចំនួន៥ កំពុងដើរតាម លំនាំនេះដែរ បន្ទាប់ពីអ្នកនយោបាយក្នុង ប្រទេសទាំងនោះ ទាមទារឲ្យ រដ្ឋាភិបាល ធ្វើប្រជាមតិ កំណត់ជោគវាសនា របស់ខ្លួន ។មេដឹកនាំ នៃគណបក្ស ស្ដាំនិយម និងក្រុមប្រឆាំង ជនអន្តោប្រវេសន៍ នៅក្នុងប្រទេស ស្លូវ៉ាគី ហូឡង់ ដាណឺម៉ាក ស៊ុយអែត និងបារាំង បានទាមទារ ឲ្យការធ្វើប្រជាមតិ លើសមាជិកភាព របស់ខ្លួន នៅក្នុងសហភាពអឺរ៉ុប ។ ការទាមទារ ធ្វើឡើងបន្ទាប់ ពីចក្រភពអង់គ្លេស បានសម្រេច ចាកចេញពីអឺរ៉ុប តាមរយៈប្រជាមតិទូ ទៅមួយ នៅថ្ងៃទី២៣ ខែមិថុនា កន្លងមក ។

នៅឯប្រទេស ស្លូវ៉ាគី ដែលនឹងធ្វើជា ប្រធានប្ដូរ វេនរបស់អឺរ៉ុប រយៈពេល ៦ខែ ខាងមុខ គណបក្សប្រជាជន ដែលជាក្រុម ស្ដាំនិយម បានស្នើឲ្យមានប្រជាមតិ ចំពោះសមាជិកភាព នៅសហភាព អឺរ៉ុប ។ តាមរយៈគេហ ទំព័ររបស់ខ្លួន គណបក្សនេះ និយាយថា ប្រជាជន ចក្រភពអង់គ្លេស បានទាត់ចោល បទបញ្ជា ទាំងឡាយ របស់អឺរ៉ុប ដូច្នេះ នេះក៏ជាពេលដែល ស្លូវ៉ាគី ត្រូវចាក ចេញពី «ទីតានិក» អឺរ៉ុប ដែលកំពុងលិច លង់ដែរហើយ ។

បើតាមច្បាប់ របស់ស្លូវ៉ាគី ដើម្បីធ្វើ ប្រជាមតិបាន ទាល់តែ ញត្តិទាមទារ មានការចុះ ហត្ថលេខា ពីប្រជាជនចំនួន៣៥ម៉ឺននាក់ ក្នុងចំណោម ប្រជាជនស្លូវ៉ាគី ទាំងអស់ ៥.៤លាននាក់ ។ មួយវិញទៀត លទ្ធផល ប្រជាមតិ អាចត្រូវ គោរពតាម ច្បាប់បាន លុះត្រាតែចំនួន អ្នកទៅបោះឆ្នោត មានចំនួន លើស ៥០ភាគរយ នៃចំនួន អ្នកដែលអាចបោះឆ្នោត បាន ។ ងាកទៅ ហូឡង់វិញ នៅក្រោយការ ចាកចេញរបស់ ចក្រភពអង់គ្លេស ក្រុមស្ដាំនិយម ក៏សន្យារឿង ប្រជាមតិនេះដែរ ។

ប្រមុខគណបក្ស PVV ដែលមាន និន្នាការ ប្រឆាំងអន្តោ ប្រវេសន៍ លោក Geert Wilders និយាយថា លោក នឹងលើក យកបញ្ហាប្រជាមតិ ស្ដីពីសមាជិក ភាពហូឡង់ នៅសហភាពអឺរ៉ុប ជានយោបាយចម្បង ក្នុងយុទ្ធនាការ របស់លោក សម្រាប់ការ បោះឆ្នោតសភា នៅឆ្នាំ២០១៧។ ចំណែកឯនៅ បារាំងឯណោះ រណសិរ្សជាតិបារាំង និងក្រុមស្ដាំនិយម ក៏ជំរុញឲ្យ ប្រទេសដែល ជាស្ថាបនិក មួយរបស់ សហភាពអឺរ៉ុបនោះ សម្រេចចិត្តលើ ជោគវាសនា របស់ខ្លួនផងដែរ ។

លោកស្រី ម៉ារីន ឡឺ ប៉ែន ប្រធានបក្ស រណសិរ្សជាតិបារាំង បានសាទរចំពោះ ការដើរចេញពី អឺរ៉ុប របស់ចក្រភព អង់គ្លេស ដោយលោកស្រី អះអាង ប្រជាជន អង់គ្លេស សម្រេចចិត្ត បានត្រឹមត្រូវ ។ លោកស្រី ឡឺ ប៉ែន ថែមទាំងសន្យាថា នឹងប្រឹងប្រែង ធ្វើយ៉ាងណា ជំរុញឲ្យមាន ការរៀបចំ ប្រជាមតិ អនាគត របស់បារាំង នៅក្នុងសហភាព អឺរ៉ុបផងដែរ ។ នេះ ជារឿងធម្មតាទេ ព្រោះជាយុទ្ធសាស្ត្រ របស់លោកស្រីផ្ទាល់ ក្នុងការទាញ យកប្រជាប្រិយភាព សម្រាប់ការបោះឆ្នោត ប្រធានាធិបតី នៅឆ្នាំក្រោយដែរ ៕