Warning: include(styles.php) [function.include]: failed to open stream: No such file or directory in /home/www/pditbaungkhmum.org/templates/as002035free/component.php on line 23

Warning: include() [function.include]: Failed opening 'styles.php' for inclusion (include_path='.:/usr/local/php5/lib/php') in /home/www/pditbaungkhmum.org/templates/as002035free/component.php on line 23

មនុស្ស​២​នាក់​រង​របួស​ក្នុង​ហេតុការណ៍​​​បំផ្ទុះ​​គ្រាប់​បែក​នៅ​​ថៃ​ភាគ​ខាង​ត្បូង

  • Print

ការបំផ្ទុះគ្រាប់បែក ក្នុងរថយន្តមួយ បានបណ្ដាលឲ្យ មនុស្ស២នាក់ រងរបួសស្រាល នៅខេត្តណារ៉ាធីវ៉ាត់ នៅភាគខាងត្បូង ប្រទេសថៃ ដោយខាងតម្រួតថៃ អះអាងថា ការបំផ្ទុះគ្រាប់បែក នេះមាន ជាប់ទាក់ទងនឹង ជនមួយចំនួន ដែលជាប់ ពាក់ព័ន្ធ នឹងការ បំផ្ទុះគ្រាប់បែក ក្នុងរថយន្ត នៅឯ ផ្សារទំនើប មួយនៅ កោះសាមុយ កាលពីឆ្នាំមុន។

កាសែតបាងកក ប៉ុស្តិ៍របស់ថៃ បានផ្សាយថា ការបំផ្ទុះ កាលពីព្រឹកម្សិលមិញនោះ បានបំផ្លិចបំផ្លាញ ទ្រព្យសម្បត្តិនានា ក្នុងនោះមាន ទាំងមូលដ្ឋានយោធា នៅស្រុកសុងខៃកូឡុក។ នគរបាលថៃ អះអាងថា រថយន្តពណ៌ខ្មៅ មួយគ្រឿង ដែលជាប់ ពាក់ព័ន្ធ នឹងការវាយប្រហារ ឆ្នាំមុននោះ ត្រូវបានជនសង្ស័យ ជាពួកបះបោរ ដ៏សំខាន់ម្នាក់ យកទៅលាបពណ៌ឡើងវិញ មុននឹងយក មកដាក់ គ្រាប់បែក បំផ្ទុះដែលបណ្ដាលឲ្យ មនុស្ស២នាក់ រងរបួស ។

នគរបាលថៃ បានភ្ជាប់ ការវាយប្រហារនេះ ទៅនឹង ជនសង្ស័យឈ្មោះ Hasueming Puta ដែលជា ជនបះបោរ ដ៏សំខាន់ ម្នាក់កំពុងរត់គេច ពីការតាមចាប់ខ្លួន។ អាជ្ញាធរថៃអះអាងថា ជនសង្ស័យ រូបនេះ បានរៀបចំ ការបំផ្ទុះគ្រាប់បែក មួយកាលពីឆ្នាំមុន នៅកោះសាមុយ ដែលបានបណ្ដាលឲ្យ មនុស្ស៧នាក់រងរបួស ក្នុងនោះមាន ទាំងកុមារីវ័យ១២ឆ្នាំ ជាជនជាតិអ៊ីតាលី ម្នាក់ផងដែរ។

ខេត្តណារ៉ាធីវ៉ាត់ សុរ៉ាតថានី និង ផាត់ថានី ដែលស្ថិតនៅ ភាគខាងត្បូង ប្រទេសថៃ និង សម្បូរទៅដោយ ជនមូស្លីមនោះ បានធ្លាក់ក្រោម ការវាយប្រហារ ដ៏ហិង្សាអស់រយៈ ជាច្រើនឆ្នាំមុនហើយ ៕

ដកស្រង់ពី៖ VOD