Warning: include(styles.php) [function.include]: failed to open stream: No such file or directory in /home/www/pditbaungkhmum.org/templates/as002035free/component.php on line 23

Warning: include() [function.include]: Failed opening 'styles.php' for inclusion (include_path='.:/usr/local/php5/lib/php') in /home/www/pditbaungkhmum.org/templates/as002035free/component.php on line 23

ថៃ​ព្រមាន​​​ពី​វីរុស Zika ​ក្រោយ​​រក​ឃើញ​​អ្នក​​ឆ្លង​​​​​ជិត​​១០០​ករណី

  • Print

វីរុស Zika បានឆ្លងទៅកាន់ មនុស្សចំនួន ៩៧ករណី ក្នុង ១០ខេត្ត នៅឆ្នាំ២០១៦ ដោយមេរោគ កំណាចនេះ កំពុងរាតត្បាត និង សកម្ម ក្នុងខេត្តចំនួនពីរ គឺ Beung Kan និង Phetchabun ប្រទេសថៃ។

អគ្គនាយកនៃនាយកដ្ឋាន គ្រប់គ្រង ជំងឺឆ្លង លោកវេជ្ជបណ្ឌិត  Amnuay Gajeena អះអាងថា ការរីករាលដាល នៃវីរុស Zika កំពុងស្ថិតក្រោម ការគ្រប់គ្រង នៅឡើយក្នុង ប្រទេសថៃ។ លោកបន្តថា ”ករណីនេះ ខុសគ្នាដាច់ពី ស្ថានភាព Zika នៅ អាមេរិកខាងត្បូង ហើយ គ្រប់គ្នា ត្រូវតែចៀសវាង កុំឲ្យមូសខាំ ដែលនាំឲ្យឆ្លងមេរោគ”។ គួរបញ្ជាក់ថា វីរុស Zika បង្កឲ្យកើត គ្រុនក្ដៅ រមាស់ស្បែក ភ្នែកឡើងក្រហម ឈឺសាច់ដុំ ឈឺសន្លាក់ អស់កម្លាំងល្ហិតល្ហៃ និងឈឺក្បាល។

វាអាចបង្កឲ្យ គ្រោះថ្នាក់ ដល់ជីវិត ក្នុងករណី ធ្ងន់ធ្ងរ ទៀតផង។

ដកស្រង់ពី៖ Sabay