Warning: include(styles.php) [function.include]: failed to open stream: No such file or directory in /home/www/pditbaungkhmum.org/templates/as002035free/component.php on line 23

Warning: include() [function.include]: Failed opening 'styles.php' for inclusion (include_path='.:/usr/local/php5/lib/php') in /home/www/pditbaungkhmum.org/templates/as002035free/component.php on line 23

បព្វជិតអាហ្វហ្គានីស្ថាន វ័យ៦០ឆ្នាំ រៀបការជាមួយនឹង កុមារីអាយុ ៦ឆ្នាំ ត្រូវបានចាប់ខ្លួន

  • Print

អាហ្វហ្គានីស្ថាន៖ លោក Mohammad Karim ជាបព្វជិត (អ្នកបួស) នៅក្នុងប្រទេស អាហ្វហ្គានីស្ថាន ត្រូវបានប៉ូលីស មានសមត្ថកិច្ច ចុះចាប់ខ្លួន បន្ទាប់ពីបានរៀការ ជាមួយនឹងកុមារី រងង្គ្រោះ ដែលមានអាយុទើបតែ ៦ឆ្នាំ ដោយអះអាងថា នាងត្រូវបានឪពុកម្តាយ ប្រគល់ឲ្យ សម្រាប់ជាដង្វាយបូជា ដល់រូបលោក។

ទោះបីបានរៀបការ រួចរាល់ហើយក៏ដោយ ក៏បព្វជិតរូបនេះ ប្រាប់ថា ខ្លួនមិនដែលនៅ រួមដំណេកជាមួយនាងទេ ដែលនេះវេជ្ជបណ្ឌិត ក៏បានពិនិត្យឃើញ ដូច្នោះដែរ និងបានបន្ថែមទៀតថា ខ្លួនសម្រេចរៀបការ គឺដើម្បីងាយស្រួល ក្នុងការចិញ្ចឹមនាង ដែលសូម្បីឪពុកម្តាយ របស់កុមារីនេះផ្ទាល់ ក៏បានយល់ព្រមហើយ។

ប៉ុន្តែយោងតាមសម្តី របស់ឪពុកម្តាយ កុមារីរង្គ្រោះបានឲ្យដឹងថា កូនស្រីរបស់ពួកគាត់ ត្រូវបានគេចាប់ជម្រឹត នៅក្នុងខែមិថុនា និងបានបដិសេធ ចំពោះការអះអាង របស់បព្វជិតរូបនេះ ដែលថា ពួកគាត់បានយល់ព្រម ចំពោះរឿងមង្គលការ។ លោកស្រី Masooma Anwar ជាប្រធានមន្ទីរ កិច្ចការនារីខេត្ត បានមានប្រសាសន៍ថា កុមារីរង្គ្រោះ មិនបាននិយាយ អ្វីទាំងអស់ ក្រៅពីរំឭកពាក្យដដែលៗ ថា«ខ្ញុំខ្លាចបុរសម្នាក់នេះ»។

ដកស្រង់ពី៖ ដើមអម្ពិល