Warning: include(styles.php) [function.include]: failed to open stream: No such file or directory in /home/www/pditbaungkhmum.org/templates/as002035free/component.php on line 23

Warning: include() [function.include]: Failed opening 'styles.php' for inclusion (include_path='.:/usr/local/php5/lib/php') in /home/www/pditbaungkhmum.org/templates/as002035free/component.php on line 23

មន្រ្តីហ្វីលីពីនជិត ៥០នាក់ ប្រគល់ខ្លួនឲ្យប៉ូលីស ក្រោយប្រធានាធិបតី ដាក់ឱសានវាទ ២៤ម៉ោង

  • Print

ស៊ីអិនអិន ៖ បន្ទាប់ពីប្រធានាធិបតីលោក Rodrigo Duterte បានដាក់ឱសានវាទ ២៤ម៉ោង ឲ្យអ្នកពាក់ព័ន្ធនឹង ការជួញដូរគ្រឿងញៀន ចេញសារភាពមកនោះ ស្រាប់តែមានមន្រ្តីហ្វីលីពីន ជិត៥០នាក់ ក្នុងនោះ មានទំាងអភិបាលក្រុង និងមន្រ្តីប៉ូលីស បានប្រគល់ខ្លួនឲ្យប៉ូលីស ដើម្បីជាការឆ្លើយតប ទៅនឹងការអំពាវនាវ ពីសំណាក់ប្រធានាធិបតី ដែលថា ពួកគេទំាងនោះ បានជាប់ទាក់ទងនឹងជំនួញ ថ្នាំញៀន ។

យោងតាមសារព័ត៌មាន ស៊ីអិនអិន ចេញផ្សាយនៅរាត្រីថ្ងៃចន្ទ ទី០៨ ខែសីហា ឆ្នាំ២០១៦ បានឲ្យដឹងថា ការចេញសារភាពនេះ ធ្វើឡើងបន្ទាប់ពីប្រធានាធិបតី ហ្វីលីពីន លោក Rodrigo Duterte បានបញ្ចេញឈ្មោះមន្រ្តី ច្រើនជាង ១៥០នាក់ នៅក្នុងសុន្ទរកថារបស់លោកថា ក្រុមអ្នកទំាងនោះ បានជាប់ទាក់ទងនឹង ការជួញដូរថ្នាំញៀន។

អ្នកដែលលោក Rodrigo Duterte ចោទប្រកាន់ហើយចេញសារភាពទំាងនោះ រួមមាន អភិបាលក្រុង ១៨នាក់ និងមន្រ្តីប៉ូលីស ៣១នាក់ បានប្រគល់ខ្លួនឲ្យប៉ូលីស។ នេះបើតាមអ្នកនាំពាក្យ ប៉ូលីសជាតិ របស់ហ្វីលីពីន លោក លីអូណាដ កាឡូស ប្រាប់ទូរទស្សន៍ ស៊ីអិនអិន៕

 

ដកស្រង់ពី៖ ដើមអម្ពិល