Warning: include(styles.php) [function.include]: failed to open stream: No such file or directory in /home/www/pditbaungkhmum.org/templates/as002035free/component.php on line 23

Warning: include() [function.include]: Failed opening 'styles.php' for inclusion (include_path='.:/usr/local/php5/lib/php') in /home/www/pditbaungkhmum.org/templates/as002035free/component.php on line 23

៤ឆ្នាំចុងក្រោយនេះ ក្រុម Boko Haram សម្លាប់ប្រជាជន នីហ្ស៊េរីយ៉ា សរុបប្រមាណ ជា១៩០០នាក់

  • Print

Abuja : ទីភ្នាក់ចិនស៊ិនហួ ដែលបានចេញ ផ្សាយព័ត៌មាន កាលពីថ្ងៃពុធ ទី១០ ខែសីហា ឆ្នាំ២០១៦ ម្សិលមិញ បានឲ្យដឹងថា មនុស្សប្រមាណជា ១៩០០ ដែលរស់នៅ ភាគច្រើនក្នុង តំបន់រដ្ឋ Borno ភាគឦសាន នៃប្រទេស នីហ្ស៊េរីយ៉ា ត្រូវបានសម្លាប់ ដោយក្រុម Boko Haram ក្នុងរយៈពេល ប្រមាណជា ៤ឆ្នាំ ចុងក្រោយនេះ ។

ការប្រកាសដែល ត្រូវបានធ្វើឡើង ដោយមន្ត្រីរដ្ឋាភិបាល របស់ប្រទេស កាលពីថ្ងៃពុធម្សិលមិញ ។លោកប្រធានាធិបតី នៃប្រទេសនេះ បានធ្វើការថ្លែង ទៅកាន់ ក្រុមអ្នកកាសែត ដែលមានវត្តមាន នៅក្នុងរដ្ឋ Borno ថាក្រៅពីមនុស្សស្លាប់ ទាំងអស់នោះ ក៏មានសត្វគោ ១៦៩០០០ និងចៀម និង ពពែប្រមាណ ជា៦៣០០០ ដែលត្រូវ បានបាត់បង់ នៅក្នុងការវាយ ប្រហារទាំងឡាយ ។

នៅក្នុងរបាយការណ៍ ដែលបានប្រកាសនោះ ក៏បានលើកឡើង ផងដែរថា ដីស្រែចំការ របស់ប្រជាពលរដ្ឋ ខ្លួនក៏ត្រូវ បានក្រុម Boko Haram រឹបអូសយកអស់ ជាច្រើនផងដែរ ដោយក្នុងនោះ មានប្រមាណ ជាទឹក ប្រាក់ជាង ៩២លានដុល្លារ ៕

ដកស្រង់ពី៖ដើមអម្ពិល