Warning: include(styles.php) [function.include]: failed to open stream: No such file or directory in /home/www/pditbaungkhmum.org/templates/as002035free/component.php on line 23

Warning: include() [function.include]: Failed opening 'styles.php' for inclusion (include_path='.:/usr/local/php5/lib/php') in /home/www/pditbaungkhmum.org/templates/as002035free/component.php on line 23

ករណីផ្ទុះឆេះរោងចក្រគីមី នៅចិន បណ្តាលឲ្យមនុស្សស្លាប់ ២១នាក់ គឺកើតចេញពីការឆេះ បំពង់ចំណាយទឹក

  • Print

យីឆាង៖ ចំពោះករណីនៃការផ្ទុះ រោងចក្រគីមី មួយកន្លែង ស្ថិតនៅក្នុងខេត្ត Hubei ភាគកណ្តាល ប្រទេសចិន កាលពីថ្ងៃព្រហស្បតិ៍ម្សិល ដែលបណ្តាលឲ្យ មនុស្សស្លាប់អស់ ២១នាក់នោះ ត្រូវបាន អាជ្ញាធរ ក្នុងតំបន់បញ្ជាក់ថា គឺកើតចេញពី ដំបូងឡើយ ដោយសារតែ ឆេះបំពង់ចំណាយទឹក ទើបបង្កជាមាន ការផ្ទុះឆេះឡើង ។

ទីភ្នាក់ងារព័ត៌មាន ចិនស៊ិនហួ បានចុះផ្សាយ នៅរាត្រីថ្ងៃទី១១ ខែសីហា ឆ្នាំ២០១៦ ។ គេបានដឹងថា ករណីផ្ទុះឆេះ រោងចក្រគីមី មួយកន្លែង នៅក្នុងប្រទេសចិន ជាកម្មសិទ្ធិ របស់ក្រុមហ៊ុន Madian Gangue Power Generation Co. Ltd. ដែលបានប្រតិបត្តិការ នៅក្នុងក្រុង Dangyang ប្រទេសចិន ហើយករណីផ្ទុះនោះគឺកើតឡើង នៅវេលាម៉ោងប្រមាណ ៣និង២០នាទីល្ងាច ។

យ៉ាងហោចណាស់ មានមនុស្សចំនួន ២១នាក់ បានបាត់បង់ជីវិត និង០៥នាក់ ផ្សេងទៀត រងរបួស ក្នុងនោះអ្នក របួស ៣នាក់ ស្ថិតក្នុងស្ថានភាពធ្ងន់ធ្ងរ ។ បើតាមការបញ្ជាក់ ឲ្យដឹងពីគណៈកម្មាធិការក្រុង Dangyang នៃបក្ស កុម្មុយនីស្តចិន បានឲ្យដឹងថា បំពង់ត្រូវបានខូចខណៈ ដែលកំពុងធ្វើ តេស្តសាកល្បង ។ តែទោះបីយ៉ាងណា ក៏ដោយ ករណីផ្ទុះរោងចក្រគីមីនេះស្ថិត ក្នុងការស៊ើបអង្កេត បន្តទៀត ៕

ដកស្រង់ពី៖ដើមអម្ពិល