Warning: include(styles.php) [function.include]: failed to open stream: No such file or directory in /home/www/pditbaungkhmum.org/templates/as002035free/component.php on line 23

Warning: include() [function.include]: Failed opening 'styles.php' for inclusion (include_path='.:/usr/local/php5/lib/php') in /home/www/pditbaungkhmum.org/templates/as002035free/component.php on line 23

ប្រធានាធិបតីអ៊ុយក្រែន ស្វែងរកការពិភាក្សាជាមួយលោក Putin និងមេដឹកនាំលោកខាងលិច ខណៈមានភាពតានតឹង

  • Print

(អ៊ុយក្រែន)៖ ប្រធានាធិបតី អ៊ុយក្រែន លោក Petro Poroshenko បានឲ្យដឹងថា លោកចង់និយាយ ដោយផ្ទាល់ជាមួយ នឹងប្រធានាធិបតីរុស្ស៊ី លោក Vladimir Putin នឹងមេដឹកនាំ មួយចំនួនទៀត ខណៈភាពតានតឹង កំពុងកើនឡើង រវាងរដ្ឋាភិបាល ទីក្រុង Kiev និង Moscow ។

នេះបើតាមសារ ព័ត៌មានស៊ិនហួ ចេញផ្សាយនៅយប់ ថ្ងៃទី១១ ខែសីហា ឆ្នាំ២០១៦នេះ ។ ប្រធានាធិបតីរុស្ស៊ី លោក Vladimir Putin បានចោទ ប្រកាន់ទីក្រុង Kiev កាលពីថ្ងៃម្សិលមិញថា បានប្រើប្រាស់យុទ្ធ វិធីភេរវកម្ម ដើម្បីព្យាយាម បង្កភាពអស្ថេរភាព នៅឧបទ្វីប Crimea ដែលរដ្ឋាភិបាល ទីក្រុង Moscow បានដាក់ចូល ជាឧបសម្ព័ន្ធ របស់ខ្លួន ចេញពីអ៊ុយក្រែន កាលពីឆ្នាំ២០១៤ ។

លោក Poroshenko បានឲ្យដឹងថា លោកបានស្នើ ឲ្យរដ្ឋមន្ត្រីកា របរទេសរបស់លោក រៀបចំឲ្យមានការ សន្ទនាតាមទូរស័ព្ទ ជាមួយនឹងលោក Putin និងក្រុម មេដឹកនាំ ប្រទេស អាល្លឺម៉ង់ និងបារាំង, អនុប្រធានាធិបតី សហរដ្ឋអាមេរិក លោក Joe Biden និងប្រធានក្រុមប្រឹក្សា សហភាពអឺរ៉ុប លោក Donald Tusk ៕

ដកស្រង់ពី៖ដើមអម្ពិល