Warning: include(styles.php) [function.include]: failed to open stream: No such file or directory in /home/www/pditbaungkhmum.org/templates/as002035free/component.php on line 23

Warning: include() [function.include]: Failed opening 'styles.php' for inclusion (include_path='.:/usr/local/php5/lib/php') in /home/www/pditbaungkhmum.org/templates/as002035free/component.php on line 23

តួកកីនិងអាមេរិក ត្រៀមរៀបចំរួចរាល់ ដើម្បីវាយប្រហារ ទៅលើទីក្រុង ដែលកាន់កាប់ដោយក្រុម​ IS

  • Print

បរទេស៖ ទូរទស្សន៍ប៊ីប៊ីស៊ី ដែលបានចុះផ្សាយ ព័ត៌មាន នៅថ្ងៃព្រហស្បតិ៍ ទី៨ ខែកញ្ញា ឆ្នាំ២០១៦នេះ បានឲ្យដឹងថា លោកប្រធានាធិបតី តួកគី Recep Tayyip Erdogan បានធ្វើប្រកាសបញ្ជាក់ អះអាងថា តួកគីនិង សហរដ្ឋអាមេរិក បានត្រៀមរួចរាល់ ហើយក្នុងការ ដណ្តើមយកទីក្រុង Raqqa ដែលកាន់កាប់ យ៉ារឹងម៉ាំ ដោយក្រុម ISមកវិញ ។

លោក Erdogan បាននិយាយ ភាគីខាងអាមេរិក គឺលោកប្រធានាធិបតី អូបាម៉ា បានឲ្យជាគំនិតមួយ ដើម្បីធ្វើការរួមគ្នា ក្នុងការប្រយុទ្ធប្រឆាំង ទៅនឹងក្រុមជ្រុលនិយម រដ្ឋឥស្លាម នៅពេលដែល ប្រធានាធិបតីទាំង ២នាក់ រូបនេះបានជួប សំដែងការគួរសមគ្នា នៅឯកិច្ចប្រជុំ G20 នៅប្រទេសចិន កន្លងមក ។

លោក Erdogan បាននិយាយថា ប្រទេសតួកគី គឺមិនមានបញ្ហា ចោទនោះទេ ក្នុងការធ្វើការ រួមគ្នាលើកនេះ ។ គួរបញ្ជាក់ថា តួកគី បានបើកការ វាយប្រហាររបស់ ខ្លួនចូលទៅក្នុង ប្រទេសស៊ីរី ដោយយកមូល ហេតុសំដៅក្រុម IS និងក្រុមបះបោរ Kurd ផង ៕

ដកស្រង់ពី៖ដើមអម្ពិល