Warning: include(styles.php) [function.include]: failed to open stream: No such file or directory in /home/www/pditbaungkhmum.org/templates/as002035free/component.php on line 23

Warning: include() [function.include]: Failed opening 'styles.php' for inclusion (include_path='.:/usr/local/php5/lib/php') in /home/www/pditbaungkhmum.org/templates/as002035free/component.php on line 23

ព្រះបុត្រាស្នងរាជ Maha Vajiralongkorn ស្នើឲ្យពន្យារពេលការឡើងគ្រងរាជ បន្តពីបិតា ដោយព្រះអង្គចង់នៅបន្តកាន់ទុក្ខជាមួយនឹងប្រជារាស្រ្ត

  • Print

(បាងកក)៖ សភាជាតិថៃ បានបញ្ចប់ អង្គប្រជុំ វិសាមញ្ញ របស់ខ្លួន នៅយប់ ថ្ងៃព្រហស្បតិ៍នេះ ដោយមិនបាន អញ្ជើញ ព្រះរាជទាយាទ របស់ព្រះមហាក្សត្រថៃ ព្រះអង្គ ឲ្យឡើងគ្រងរាជ បន្តនោះឡើយ ខណៈលោក នាយករដ្ឋមន្រ្តីថៃ បានអះអាងថា ព្រះបុត្រាស្នងរាជ ចង់ឲ្យមានការ ពន្យារពេល នៃការឡើង គ្រងរាជបន្ត ។

នេះបើតាម ការចេញផ្សាយ ដោយសារព័ត៌មាន Channel News Asia នៅមុននេះបន្តិច នាយប់ថ្ងៃព្រហស្បតិ៍ ទី១៣ ខែតុលា ឆ្នាំ២០១៦ ។ សមាជិកសភា បានជួបជុំគ្នា នៅយប់ថ្ងៃ ព្រហស្បតិ៍នេះ និងបានស្ថិតនៅ ក្នុងភាពស្ងប់ស្ងាត់ អស់រយៈពេលដល់ទៅ ០៩នាទី ដោយគ្មានមន្រ្តីមួយ រូបណាបានបញ្ចេញ យោបល់នោះឡើយ ដែលនៅមុនពេលនោះ សភាជាតិថៃ បានកោះប្រជុំ ជាបន្ទាន់មួយ បន្ទាប់ពីព្រះមហាក្សត្រថៃ បានសោយទិវង្គត ។

លោក Peerasak Porjit ដែលជា អនុប្រធានសភា បានថ្លែងថា «នៅថ្ងៃនេះ មិនទាន់សម្រេច បានអ្វីនៅឡើយទេ ហើយពួកយើងកំពុង រៀបចំខ្លួនសម្រាប់ ជំហ៊ានបន្តបន្ទាប់ទៀត » ។ ដោយឡែក នាយករដ្ឋមន្រ្តីថៃ លោក ប្រាយុទ្ធ ចាន់អូចា បានឲ្យដឹងថា ការតែងតាំង ព្រះរាជទាយាទ ឲ្យឡើង គ្រងរាជបន្ត ពីព្រះអង្គ ភូមិបុល អាប់ឌុលយ៉ាដេត នឹងប្រព្រឹត្តិទៅ នៅពេលក្រោយទៀត ដោយព្រះអង្គម្ចាស់ Maha Vajiralongkorn ដែលជាព្រះបុត្រា ស្នងរាជ បានស្នើឲ្យផ្តល់ ពេលវេលាសម្រាប់ព្រះអង្គ ក្នុងការកាន់ទុក្ខ ជាមួយនឹង ប្រជារាស្រ្តថៃសិន ៕