Warning: include(styles.php) [function.include]: failed to open stream: No such file or directory in /home/www/pditbaungkhmum.org/templates/as002035free/component.php on line 23

Warning: include() [function.include]: Failed opening 'styles.php' for inclusion (include_path='.:/usr/local/php5/lib/php') in /home/www/pditbaungkhmum.org/templates/as002035free/component.php on line 23

ប្រធានាធិបតីចិន និងហ្វីលីពីន ព្រមព្រៀងគ្នា ធ្វើឲ្យកាន់ប្រសើរឡើង ទំនាក់ទំនងប្រទេសទំាងពីរ

  • Print

ប៉េកំាង៖ ប្រធានាធិបតីចិន លោក ស៊ី ជិនពីង និងសមភាគីហ្វីលីពីន គឺប្រធានាធិបតី រ៉ូឌ្រីហ្គោ ឌូទ័រតេ នៅថ្ងៃព្រហស្បិ៍ បានព្រមព្រៀងគ្នាថា ប្រទេសទំាងពីរ នឹងដោះស្រាយនូវភាព ខុសមិនប្រក្រតី មួយចំនួន រួមទំាងសម្រេចឲ្យបាន និងធ្វើឲ្យកាន់ ប្រសើរឡើង នៃទំនាក់ទំនង ទ្វេភាគី រវាងប្រទេសទំាងពីរ ។

ទីភ្នាក់ងារ ព័ត៌មានចិន ស៊ិនហួ ចេញផ្សាយនៅ យប់ថ្ងៃទី២០ ខែតុលា ឆ្នាំ២០១៦ បានឲ្យដឹងដោយ ផ្អែកតាមការ លើកឡើង របស់លោក ស៊ី ដែលបានហៅថា ជាប្រទេសជិតខាង ឆ្លងសមុទ្រ ។ ទំនាក់ទំនង រវាងប្រទេសទំាងពីរ ដែលបានរួមបញ្ចូល គ្នាហើយនោះ គ្រឹះរឹងមាំរវាង មិត្តភាពចិន ហ្វីលីពីន និងឆន្ទៈក្នុងការ ធ្វើកិច្ចសហការ គឺមិនផ្លាស់ប្តូរឡើយ ។

លោក ស៊ី បានលើក ឡើងនៅក្នុង កិច្ចពិភាក្សា ជាមួយលោក ឌូទ័រតេ នៅក្នុងទីក្រុង ប៉េកំាង ថា ចិនផ្តល់ តម្លៃខ្ពស់ ចំពោះទំនាក់ទំនង រវាងខ្លួន ជាមួយប្រទេស ហ្វីលីពីន ហើយចិន ត្រៀមរួចហើយ ដើម្បីធ្វើការ ជាមួយហ្វីលីពីន ដើម្បីពង្រឹងទំនុកចិត្ត ផ្នែកនយោបាយ និងកិច្ច សហប្រតិបត្តិការ ជាផលប្រយោជន៍ គ្នាទៅវិញទៅមក ដោះស្រាយភាព មិនប្រក្រតី និងប្រែក្លាយ ជាដៃគូល្អ ។

លោកបន្ថែមថា ការគ្រប់គ្រង ភាពខុសគ្នា នៃបញ្ហានៅ សមុទ្រចិនខាងត្បូង តាមរយៈកិច្ចចរចា និងពិភាក្សាគ្នា ជាមូលដ្ឋានសំខាន់ សម្រាប់ការសុខភាព នយោបាយ និងការរីកចម្រើន នៃទំនាក់ទំនងចិន និងហ្វីលីពីន ៕

ដកស្រង់ពី៖ដើមអម្ពិល