Warning: include(styles.php) [function.include]: failed to open stream: No such file or directory in /home/www/pditbaungkhmum.org/templates/as002035free/component.php on line 23

Warning: include() [function.include]: Failed opening 'styles.php' for inclusion (include_path='.:/usr/local/php5/lib/php') in /home/www/pditbaungkhmum.org/templates/as002035free/component.php on line 23

ជនជាតិអាមេរិក២នាក់ ត្រូវបានសម្លាប់ នៅក្នុងមូលដ្ឋានទ័ព ប្រចាំនៅប្រទេស អាហ្គានីស្ថាន

  • Print

បរទេស៖ ទូរទស្សន៍ប៊ីប៊ីស៊ី ចុះផ្សាយ នៅថ្ងៃសុក្រទី២១ ខែតុលា ឆ្នាំ២០១៦នេះ បានឲ្យដឹងថា ជនជាតិអាមេរិកាំង ២នាក់ ត្រូវបានសម្លាប់ និង៣នាក់ ផ្សេងទៀត ដែលបានទទួលរងរបួស ក្រោយពេលដែល បុរសជាខ្មាន់កាំភ្លើងម្នាក់ បើកការបាញ់ប្រហារ មកលើមូលដ្ឋានទ័ព ស្ថិតនៅក្នុង ទីក្រុងកាប៊ុល ។

ក្នុងចំណោម អ្នកបាត់បង់ជីវិត ដែលមានម្នាក់ ជាជនស៊ីវិល ហើយ២នាក់ ទៀតដែលកំពុង ស្ថិតនៅក្នុងកម្រិត រងរបួសស្រាលនេះ បើយោង តាមការអះអាង របស់កងកម្លាំងសម្ព័ន្ធមិត្ត របស់ណាតូ។ បុរសជាខ្មាន់កាំភ្លើង ត្រូវបានគេបាញ់ សម្លាប់ភ្លាមៗ នៅក្នុងហេតុការណ៍ ហើយនៅពុំទាន់ មានការចេញ មកអះអាង ទទួលខុសត្រូវពីសំណាក់ ក្រុមបះបោរ ឬក្រុមភេរវ កម្មណាមួយឡើយ ៕

ដកស្រង់ពី៖ដើមអម្ពិល