Warning: include(styles.php) [function.include]: failed to open stream: No such file or directory in /home/www/pditbaungkhmum.org/templates/as002035free/component.php on line 23

Warning: include() [function.include]: Failed opening 'styles.php' for inclusion (include_path='.:/usr/local/php5/lib/php') in /home/www/pditbaungkhmum.org/templates/as002035free/component.php on line 23

គ្រឿងញៀន ជាង២៥២តោន បានបំផ្លាញ នៅទីក្រុង Quetta ប្រទេសប៉ាគីស្ថាន

  • Print

ទីក្រុងQuetta ៖ បើយោងតាមការ ចេញផ្សាយពី គេហទំព័រស៊ិនហួរ នៅថ្ងៃទី២១ ខែតុលា ឆ្នាំ២០១៦ បានប្រាប់ឲ្យដឹងថា ក្រុមមន្ត្រីប៉ាគីស្ថាន ត្រូវបានដុតបំផ្លាញ គ្រឿងញៀន ជាង២៥២តោន នៅក្នុងទីក្រុង Quetta ភាគនិរតី ប្រទេសប៉ាគីស្ថាន ចំពោះគ្រឿងញៀន ដែលត្រូវដុត រួមមានហេរ៉ូអ៊ីន ប្រភេថ្នាំក្រវី អាភៀន និងម័រស្វីន (ឱសថមានជាតិអាភៀន) កាលពីថ្ងៃព្រហស្បតិ៍ ។

ក្រុមមន្ត្រីប៉ាគីស្ថាន បានបង្ហាញរឹបអូស យកបានថ្នាំញៀន និងគ្រឿងស្រវឹង ក៏បានសម្រេចចិត្ត ដុតបំផ្លាញគ្រឿងញៀន ជៀសវាងមានការរាលដាល ទៅដល់ទីក្រុងផ្សេងៗ ក្នុងប្រទេស ចំពោះពិធីដុតបំផ្លាញ គ្រឿងញៀន ត្រូវដាក់ ទាហានឲ្យឈរយាម ចាំមើលសកម្មភាព ដុតទៀតផង ៕

ដកស្រង់ពី៖ដើមអម្ពិល