Warning: include(styles.php) [function.include]: failed to open stream: No such file or directory in /home/www/pditbaungkhmum.org/templates/as002035free/component.php on line 23

Warning: include() [function.include]: Failed opening 'styles.php' for inclusion (include_path='.:/usr/local/php5/lib/php') in /home/www/pditbaungkhmum.org/templates/as002035free/component.php on line 23

រដ្ឋាភិបាលចិន ប្រកាសផ្ដល់ជំនួយមនុស្សធម៌​១០ម៉ឺនដុល្លារដល់ហ្វីលីពីន ក្រោយទទួលរងគ្រោះដោយសារព្យុះទីហ្វុង Haima

  • Print

(ប៉េកាំង)៖ អ្នកនាំពាក្យ ក្រសួងការ បរទេសចិន លោក Lu Kang បានបញ្ជាក់ថា កាកបាទក្រហមចិន នឹងផ្ដល់ជំនួយ មនុស្សធម៌ជាង ១០០ ០០០ ដុល្លារដល់ ប្រទេសហ្វីលីពីន ដែលបានទទួលរងគ្រោះ ដោយសារខ្យល់ព្យុះ ទីហ្វុង Haima ។ នេះបើយោងតាម ការចេញផ្សាយ ដោយទីភ្នាក់ងារ សារព័ត៌មាន ចិនស៊ិនហួរ នៅយប់ថ្ងៃចន្ទ ទី២៤ ខែតុលា ឆ្នាំ២០១៦ ។

នៅក្នុងសន្និសិទ ជាទៀងទាត់ លោក Lu kang បាននិយាយថា រដ្ឋាភិបាលចិន នឹងផ្ដល់ជំនួយ បន្ថែមទៀតដល់ ហ្វីលីពីន ។ អ្នកនំាពាក្យរូបនេះ បន្ថែមថា ទីក្រុងប៉េកំាង ជឿជាក់ថា ក្រោមការដឹកនំា របស់រដ្ឋាភិបាល ទីក្រុងម៉ានីល ប្រជាជនហ្វីលីពីន នឹងគេចផុតពី គ្រោះមហន្តរាយ ធម្មជាតិ ហើយអ្វីៗនឹងត្រឡប់ទៅ រកសភាព ធម្មតាវិញក្នុង ពេលឆាប់ៗនេះ ។

គួរបញ្ជាក់ថា គិតត្រឹមថ្ងៃសៅរ៍ សប្ដាហ៍មុន ចំនួនអ្នកស្លាប់ដោយ សារខ្យល់ព្យុះទីហ្វុង Super Haima បានកើន ឡើងដល់ ១៦នាក់ ខណៈមនុស្ស ១៤៩,៦៥៩នាក់ ត្រូវបានជម្លៀស ហើយភាគច្រើន នៃអ្នកទាំងនេះកំពុងស្នាក់នៅ ក្នុងជំរុំស្នាក់ នៅបណ្ដោះ អាសន្នចំនួន ៦៤៣ ៕

ដកស្រង់ពី៖ដើមអម្ពិល