Warning: include(styles.php) [function.include]: failed to open stream: No such file or directory in /home/www/pditbaungkhmum.org/templates/as002035free/component.php on line 23

Warning: include() [function.include]: Failed opening 'styles.php' for inclusion (include_path='.:/usr/local/php5/lib/php') in /home/www/pditbaungkhmum.org/templates/as002035free/component.php on line 23

អាម៉េរិកចេញមុខព្រមាន លោក ឌូទ័រតេ រឿងប្រើវោហារសព្ទ និងសង្គ្រាមឧក្រិដ្ឋកម្ម បណ្តាលឲ្យមនុស្សស្លាប់ច្រើន

  • Print

ម៉ានីល៖ មន្រ្តីទូតកំពូលអាម៉េរិក ទទួលបន្ទុកកិច្ច ការនៅអាស៊ី នៅចន្ទ ទី២៤តុលា បានចេញមុខ ព្រមានពីទីក្រុង ម៉ានីលថា ការប្រើវោហារសព្ទ វាយប្រហារ យ៉ាងខ្លំាងកា្ល និងសង្គ្រាម ឧក្រិដ្ឋកម្ម បណ្តាលឲ្យមានអ្នកស្លាប់ច្រើន របស់ លោកប្រធានាធិបតី ហ្វីលីពីន រ៉ូឌ្រីហ្គោ ឌូទ័រតេ កំពុងប្រែក្លាយ ឲ្យមានការព្រួយបារម្ភ ជុំវិញពិភពលោក ។

យោងតាម សារព័ត៌មានថៃ ឌឹណេសិន ចេញផ្សាយ នៅថ្ងៃទី២៤ ខែតុលា ឆ្នាំ២០១៦ បានឲ្យដឹងថា ជំនួយការរដ្ឋមន្រ្តី ការបរទេស អាម៉េរិក ទទួលបន្ទុកកិច្ចការ នៅអាស៊ីខាងកើត និងកិច្ចការនៅ ប៉ាស៊ីហ្វិក គឺលោក Daniel Russel បានជួបគ្នា ជាមួយរដ្ឋមន្រ្តី ការពារជាតិ និងរដ្ឋមន្រ្តី ការបរទេសហ្វីលីពីន នៅថ្ងៃចន្ទនេះ បន្ទាប់ពីលោក ឌូទ័រតេ កាលពីសប្តាហ៍មុន បានប្រកាសកាត់ផ្តាច់ ទំនាក់ទំនង ជាមួយសហរដ្ឋអាម៉េរិក ។

បញ្ហានេះ លោក ឌូទ័រតេ បានបក ត្រឡប់ក្រោយ យ៉ាងរហ័ស ពីសេចក្តីថ្លែងការណ៍ ដោយនិយាយថា លោកគ្មានគម្រោង កាត់ផ្តាច់ទំនាក់ទំនង ជាមួយសម្ព័ន្ធមិត្ត ដែលមានរយៈពេល ៧ទសវត្សរ៍នោះទេ ប៉ុន្តែត្រូវបានលោក Russel លើកឡើងសញ្ញាណថា ប្រជាជនជាច្រើន នៅទូទំាងពិភពលោក កំពុងព្រួយបារម្ភខ្លំាង ពាក់ព័ន្ធ នឹងការរិះគន់ និងការតិះដៀល របស់លោក ឌូទ័រតេ ៕

ដកស្រងពិ៖ដើមអម្ពិល