Warning: include(styles.php) [function.include]: failed to open stream: No such file or directory in /home/www/pditbaungkhmum.org/templates/as002035free/component.php on line 23

Warning: include() [function.include]: Failed opening 'styles.php' for inclusion (include_path='.:/usr/local/php5/lib/php') in /home/www/pditbaungkhmum.org/templates/as002035free/component.php on line 23

កាន់តែខ្លាំងហើយ!!! រុស្សីព្រមានវាយប្រហារ ដោយអាវុធ នុយក្លេអ៊ែរ ទៅលើប្រទេសណវេយ

  • Print

ប្រភពព័ត៌មាន ដែលបាន ចេញផ្សាយ ដោយគេហទំព័ររបស់ the businessinsider ថាសមាជិក ជាន់ខ្ពស់របស់ គណកម្មការ សន្តិសុខនិង ការពារជាតិរបស់ ប្រទេសរុស្សីបានធ្វើការ ថ្លែងទៅកាន់ ទូរទស្សន៍ មួយក្នុងស្រុកថា ប្រទេសណវេយ នឹងត្រូវដាក់ បញ្ចូលទៅក្នុង ប្រទេសដែលនឹង ត្រូវទទួលរងការ វាយប្រហារដោយ អាវុធនុយក្លេអ៊ែរ ក្រោយពីប្រទេសនេះ បានទទួលយល់ព្រម  ក្នុងការទទួល យកកងទ័ពម៉ារីន អាមេរិក ចំនួន៣៣០នាក់ កាលពី ពេលកន្លងមក ។

 អនុប្រធានរបស់ គណកម្មការជាតិ របស់រុស្សីមួយនេះ ក៏បាននិយាយប្រកាស ព្រមានផងដែរ ថាពួកយើងមិន ដែលមាន ប្រទេសណវេយពី មុនមកទេនៅ ក្នុងតារាង ប្រទេសដែល គួរតែត្រួវបាន វាយប្រហារដោយ អាវុធនុយក្លេអ៊ែរ ប៉ុន្តែប្រសិនបើណ វេយនៅតែបន្ត សកម្មភាពនេះ តទៅទៀតនោះ ប្រជាជនរបស់ខ្លួន នឹងទទួលរង នូវការឈឺចាប់ ដ៏ធ្ងន់ធ្ងរមួយ ជាមិនខាន ។

ប្រទេសណវេយ ដែលក៏ធ្លាប់បាន អនុញ្ញាតិឲ្យមាន កងទ័ពរបស់អង្គការ ណាតូជាច្រើនផង ដែរក្នុងការ ប្រើប្រាស់ប្រទេស នេះដើម្បីធ្វើ សមយុទ្ធយោធា ជារៀងរាល់ឆ្នាំនៅពេល ដែលស្ថានភាព តានតឹង រវាងអ៊ឺរ៉បនិង ប្រទេសរុស្សី កន្លងមកនោះ ។

ចំណែកកងទ័ព ម៉ារីនរបស់ សហរដ្ឋអាមេរិក ដែលបានធ្វើ ដំណើរមកដល់ ប្រទេសណវេយនោះ  នឹងត្រូវធ្វើការបោះ ទីតាំងមូលដ្ឋាន នៅចំងាយ ប្រមាណជា៦០០ ម៉ាលពីព្រំប្រទេស របស់ប្រទេសរុស្សី ៕