Warning: include(styles.php) [function.include]: failed to open stream: No such file or directory in /home/www/pditbaungkhmum.org/templates/as002035free/component.php on line 23

Warning: include() [function.include]: Failed opening 'styles.php' for inclusion (include_path='.:/usr/local/php5/lib/php') in /home/www/pditbaungkhmum.org/templates/as002035free/component.php on line 23

សមរភូមិទីក្រុងមូស៊ូល៖ ក្រុមកងកម្លាំងKurd វាយលុកចូលទៅដល់ តំបន់កាន់កាប់របស់ ក្រុមISនៅភាគឥសាន

  • Print

មូស៊ូល៖ ទូរទស្សន៍ប៊ីប៊ីស៊ីចុះផ្សាយ នៅថ្ងៃអង្គារទី៨ ខែវិច្ឆិកា ឆ្នាំ២០១៦នេះបានឲ្យដឹងថា ក្រុមកងកម្លាំងក្រុម Kurd របស់អ៊ីរ៉ាក់ បានបើកការវាយប្រហារ ចូលទៅដល់តំបន់កាន់កាប់ របស់ក្រុមIS ស្ថិតនៅភាគឥសាន នៃទីក្រុងមូស៊ូល។

ក្រុមកងកម្លាំងរបស់ក្រុមKurd ដែលមានគាំទ្រពីខាងក្រោយ ដោយកងកាំភ្លើងធំ របស់សហរដ្ឋអាមេរិក និងក្រុមកម្លាំងចម្រុះ វាយប្រហារតាមអាកាស ដែលដឹកនាំដោយសហរដ្ឋអាមេរិក ដដែលបានវាយចូល កាន់កាប់តំបន់ Bashiqa តាមច្រក៣សំខាន់ៗ កាលពីព្រឹកថ្ងៃចន្ទម្សិលមិញ។

អ្នកនាំពាក្យរបស់ក្រុមកម្លាំង Kurd ដែលបានអះអាងថា មកទល់ល្ងាចថ្ងៃចន្ទក្រុមកម្លាំងរបស់ខ្លួន បានធ្វើដំណើរពីផ្ទះមួយ ទៅផ្ទះមួយដើម្បីធ្វើការបោសសំអាត ក្រុមIS ឲ្យអស់ចេញពីតំបន់មួយនេះ៕

 

 

 

 

ដកស្រង់ពី៖ ដើមអម្ពិល