Warning: include(styles.php) [function.include]: failed to open stream: No such file or directory in /home/www/pditbaungkhmum.org/templates/as002035free/component.php on line 23

Warning: include() [function.include]: Failed opening 'styles.php' for inclusion (include_path='.:/usr/local/php5/lib/php') in /home/www/pditbaungkhmum.org/templates/as002035free/component.php on line 23

សង្ស័យថាទ័ពណាហ្ស៊ីស ធ្លាប់មានផែនការ ផលិតយន្តហោះ ប្រភេទឈ្លបយកការណ៍ មុនអាមេរិក

  • Print

កាលពីពេលថ្មីៗនេះ ក្រុមហ៊ុនផលិត និងអភិវឌ្ឍបច្ចេកវិទ្យាអាកាស របស់អាមេរិក ទើបតែបានប្រកាសថា ខ្លួនកំពុងតែដំណើរការ ផលិតនូវយន្តហោះ ទំលាក់គ្រាប់បែកទី២ របស់ខ្លួន គឺ B-21 Raider ក្រោយទទួលបានជោគជ័យ យ៉ាងធំធេង លើយន្តហោះ B-2 Spirit។

ទោះបីជាយ៉ាងណាក្តី តាមរយៈសាកសពយន្តហោះ ២គ្រឿង របស់ទ័ពណាហ្ស៊ីស ដែលជាយន្តហោះដំបូងបំផុត ដែលត្រូវបានចាត់ទុកថា ជាប្រភេទយន្តហោះស៊ើបការណ៍ របស់កងកម្លាំងរបស់ហ៊ីត្លែរ នៅក្នុងសម័យសង្គ្រាមលោកនោះ គឺមានរូបរាងស្រដៀង ទៅនឹងអ្វីដែលយន្តហោះអាមេរិក ដែលកំពុងមានសព្វថ្ងៃ ប៉ុន្តែខុសគ្នាត្រង់ថា ល្បឿននិងបច្ចេកវិទ្យារបស់វា កាលពីសម័យនោះ គឺស្ថិតនៅក្នុងកម្រិតមូលដ្ឋានមួយ នៅឡើយ។

នៅចាំបានថាកាលពីកំឡុងឆ្នាំ ១៩៤៣ លោកមេបញ្ជាការទ័ពណាហ្ស៊ីស Herman Goering បានធ្វើការប្រកាសថា ទ័ពខ្លួន បានផលិតបានយន្តហោះមួយប្រភេទ ដែលមានឈ្មោះហៅថា 3X1000 ដែលអះអាងថា វាអាចធ្វើដំណើរក្នុងល្បឿន ១០០០គីឡូម៉ែត្រ ក្នុងមួយម៉ោង និងអាចធ្វើដំណើរទៅវិញទៅមក ក្នុងចំងាយរាប់ពាន់គីឡូម៉ែត្រ និងអាចផ្ទុកបានគ្រាប់បែក រាប់រយគីឡូក្រាមផង៕

ដកស្រង់ពី៖ ដើមអម្ពិល