Warning: include(styles.php) [function.include]: failed to open stream: No such file or directory in /home/www/pditbaungkhmum.org/templates/as002035free/component.php on line 23

Warning: include() [function.include]: Failed opening 'styles.php' for inclusion (include_path='.:/usr/local/php5/lib/php') in /home/www/pditbaungkhmum.org/templates/as002035free/component.php on line 23

ពួក ISIS ចល័តពលរដ្ឋប្រមាណ ១,៥០០គ្រួសារ ទុកធ្វើជាខែល​ មនុស្សការពារ

  • Print

អ៊ីរ៉ាក់៖ យោងតាម ប្រភពព័ត៌មាន ពីអង្គការ សហប្រជាជាតិ ពលរដ្ឋប្រមាណ ១,៥០០គ្រួសារ ត្រូវពួក ISIS បង្ខំឲ្យធ្វើដំណើរ ចាកចេញ ពីទីក្រុង Hammam al-Alil ទៅកាន់អាកាស យានដ្ឋានមួយ នៅក្នុងទីក្រុងទី២ របស់អ៊ីរ៉ាក់ ។

លោកស្រី Ravina Shamdasani ជាអ្នកនាំពាក្យ ឲ្យឧត្តមស្នងការ អង្គការ សហប្រជាជាតិ ទទួលបន្ទុកសិទ្ធិមនុស្ស បាននិយាយថា ប្រជាជន ត្រូវបានពួក សកម្មប្រយុទ្ធ អ៊ីស្លាម បង្ខំឲ្យធ្វើដំណើរ ចេញពីកន្លែង រស់នៅពួកគេ ក្នុងគោលបំណង ប្រើជាខែល មនុស្សការពារ ឬក៏ទុកសម្លាប់គម្រាម ។

គួររំឭកផងដែរថា សង្គ្រាមនៅ ទីក្រុងមូស៊ូល បានឈានចូលដល់ សប្ដាហ៍ទី៤ហើយ ហើយភាពឃោរឃៅថ្មីៗ របស់ពួក ISIS ក៏កំពុងត្រូវគេរកឃើញ គឺបន្ទាប់ពី រំដោះបានទីក្រុង Hammam al-Alil កាលពីថ្ងៃចន្ទ ក្រុមយោធាអ៊ីរ៉ាក់ បានរកឃើញនូវ ទីកប់សាកសព ដ៏ធំមួយ ដែលមានសពដាច់ ក្បាលប្រមាណ ១០០នាក់ បន្សល់ទុកដោយពួក ISIS ៕