Warning: include(styles.php) [function.include]: failed to open stream: No such file or directory in /home/www/pditbaungkhmum.org/templates/as002035free/component.php on line 23

Warning: include() [function.include]: Failed opening 'styles.php' for inclusion (include_path='.:/usr/local/php5/lib/php') in /home/www/pditbaungkhmum.org/templates/as002035free/component.php on line 23

ព្រឹកនេះនៅប្រទេសជប៉ុន គ្រាន់តែមួយព្រឹកសោះរញ្ចួយដី៥ដង

  • Print

ជប៉ុន៖ កាលពីពេលថ្មីៗនេះ ប្រទេសជប៉ុន បានជួប គ្រោះរញ្ចួយដី ជាថ្មីម្តងទៀត ដែលមានកំរិតរញ្ចួយ ៦.១រ៉ិចទ័រ ស្ថិតនៅក្នុងតំបន់ តែមួយ ដែលបាន រញ្ចួយដី កំរិត ៧.៤រ៉ិចទ័រ កាលពី៣ថ្ងៃមុន។

គ្រោះរញ្ចួយដីនេះ បានកើតឡើង កាលពីវេលាម៉ោង៦ និង ៣០នាទីព្រឹក (ម៉ោងក្នុងតំបន់) ថ្ងៃទី២៤នេះ ស្ថិតនៅ ភាគខាងត្បូងតំបន់ Namie នេះបើតាម ការឲ្យដឹងពី ភ្នាក់ងារឧតុនិយម របស់ប្រទេសជប៉ុន។ បន្ទាប់ពីមាន គ្រោះរញ្ចួយដី ដ៏ខ្លាំងនេះរួច នៅវេលាម៉ោង៧ព្រឹក (ម៉ោងក្នុងតំបន់) មានការរញ្ចួយដី កំរិតតូចចន្លោះពី ៣.៨ ទៅ៤.៦ រ៊ិចទ័រ ចំនួន៤ដងទៀត កើតឡើងផងដែរ ហើយនៅម៉ោង៨ព្រឹក មានការរញ្ចួយកំរិត ៣.២រ៊ិចទ័រ កើតឡើងម្តងទៀត ផងដែរ ប៉ុន្តែ មិនមាន ការព្រមានពីគ្រោះ រលកយក្សស៊ូណាមិឡើយ។

គួររំលឹកផងដែរថា កាលពីថ្ងៃអង្គារកន្លងទៅ នៅតំបន់ Fukushima បានជួបគ្រោះរញ្ចួយដី កំរិតដល់ទៅ ៧.៤រ៊ិចទ័រ ដែលធ្វើឲ្យជប៉ុន ព្រមានការកើតមាន រលកយក្សស៊ូណាមិ ហើយកំរិតរញ្ចួយនោះ មានជម្រៅដល់ទៅ ២៥ គីឡូម៉ែត្រ ដែលធ្វើឲ្យ ទឹករលកមានកំពស់ ជិត១ម៉ែត្រ៕

 

ដកស្រង់ពី៖ Khmer Note