Warning: include(styles.php) [function.include]: failed to open stream: No such file or directory in /home/www/pditbaungkhmum.org/templates/as002035free/component.php on line 23

Warning: include() [function.include]: Failed opening 'styles.php' for inclusion (include_path='.:/usr/local/php5/lib/php') in /home/www/pditbaungkhmum.org/templates/as002035free/component.php on line 23

ចំនួនអ្នកស្លាប់ កើនដល់៧៤នាក់ ក្នុងហេតុការណ៍ បាក់ស្ថានីយ ថាមពលនៅចិន

  • Print

ចិន៖ ភ្នាក់ងារសារព័ត៌មានចិន ស៊ិនហួ ចេញសេចក្ដីរាយការណ៍ឲ្យដឹងថា ចំនួនអ្នកស្លាប់ក្នុងហេតុ ការណ៍បាក់ស្ថានីយថាមពល នៅតំបន់ភាគខាងកើតប្រទេសចិន គិតមកដល់ត្រឹមព្រឹកថ្ងៃសុក្រ នេះ បានកើនឡើងដល់ ៧៤នាក់ហើយ ដែលហេតុការណ៍នេះបានកើតឡើងកាលពីព្រឹកម៉ោង ៧ម្សិលមិញ នេះ។

ហេតុការណ៍គ្រោះថ្នាក់នេះ កើតឡើងនៅចំណុចស្ថានីយថាមពល ហ្វេងចេង ក្នុងខេត្តជាំងស៊ី គឺជាគ្រោះថ្នាក់ដ៏ធ្ងន់ធ្ងរបំផុត សម្រាប់ចិនដីគោក ចាប់តាំងពីហេតុការណ៍បាក់ដីកាលពីឆ្នាំមុន ដែលបណ្ដាលឲ្យមនុស្សចំនួន ៧៣នាក់ស្លាប់ផងដែរ ប៉ុន្ដែសម្រាប់គ្រោះថ្នាក់បាក់ស្ថានីយ ថាមពល ខាងលើនេះ នៅមានអ្នករងរបួស ដែលស្ថិតក្នុងស្ថានភាពធ្ងន់ធ្ងរនៅឡើយ ហើយចំនួនអ្នកស្លាប់អាច នឹងបន្ដកើនឡើងទៀត៕

ដកស្រង់ពី៖ ដើមអម្ពិល