Warning: include(styles.php) [function.include]: failed to open stream: No such file or directory in /home/www/pditbaungkhmum.org/templates/as002035free/component.php on line 23

Warning: include() [function.include]: Failed opening 'styles.php' for inclusion (include_path='.:/usr/local/php5/lib/php') in /home/www/pditbaungkhmum.org/templates/as002035free/component.php on line 23

ចំនួនអ្នកស្លាប់កើនដល់២៣នាក់ បន្ទាប់ពីត្រូវ​គំនរព្រិល​សង្កត់ ក្រោយគ្រោះរញ្ជួយដី វាយប្រហារអ៊ីតាលីសប្តាហ៍មុន!

  • Print

(រ៉ូម)៖ មកទល់ពេលនេះ មនុស្សសរុបចំនួន ២៣នាក់ហើយ ត្រូវបានក្រុមជួយសង្រ្គោះរកឃើញថា បានបាត់បង់ជីវិត បន្ទាប់ពីពួកគេ បានជាប់ខ្លួន នៅក្រោមគំនរ នៃអគារសណ្ឋាគារឈ្មោះ Rogopiano ស្ថិតក្នុងតំបន់ Abruzzo ដែលបានបាក់រលំ ដោយសារផ្ទាំងព្រិលទឹកកកបាក់សង្កត់ ក្រោយគ្រោះធម្មជាតិរញ្ជួយផែនដីកំរិត ៥.៤រ៉ិចទ័រ បានវាយប្រហារ ក្បែរទីក្រុងរ៉ូម នៃប្រទេសអ៊ីតាលី ប៉ុន្តែ មនុស្ស០៦នាក់ផ្សេងទៀត នៅបន្តបាត់ខ្លួននៅឡើយ ខណៈភ្ញៀវ និងអ្នកបំរើសណ្ឋាគារ ចំនួន១១នាក់ បានរួចរស់ជីវិត ពីហេតុការណ៍ដ៏អាក្រក់នេះ។

នេះបើតាមការចេញផ្សាយ ដោយសារព័ត៌មាន Reuters នៅល្ងាចថ្ងៃពុធ ទី២៥ ខែមករា ឆ្នាំ២០១៧។ យោងតាមអាជ្ញាធរអ៊ីតាលី គ្រោះធម្មជាតិរញ្ជួយផែនដី កំរិត ៥.៤រ៉ិចទ័រ បានវាយប្រហារចំទីក្រុងរ៉ូម នៃប្រទេសអ៊ីតាលី ហើយការញ័ររញ្ជួយ កំរិតបង្គួរនេះបាន ជះឥទ្ធិពលដល់តំបន់មួយចំនួនទៀត រួមមាន Lazio, Abruzzo, និង Marche ផងដែរ។

គ្រោះរញ្ជួយដីខាងលើ បានកើតឡើងនៅវេលាម៉ោងប្រមាណជា ១០៖២៥នាទីព្រឹក ថ្ងៃពុធសប្តាហ៍មុននេះ (ម៉ោងនៅក្នុងទីក្រុងរ៉ូម) ស្ថិតនៅចម្ងាយ១១១គីឡូម៉ែត្រ ភាគឦសានទីក្រុងរ៉ូម ជាមួយនឹងជម្រៅដ៏រាក់ គឺត្រឹម១០គីឡូម៉ែត្រ នៅក្រោមផ្ទៃដីតែប៉ុណ្ណោះ។

គួររំលឹកថា កាលពីថ្ងៃទី២៤ ខែសីហា ឆ្នាំ២០១៦ មនុស្សយ៉ាងហោចណាស់ ៣០០នាក់ បានស្លាប់ បន្ទាប់ពីគ្រោះរញ្ជួយដី កំរិត៦.០រ៉ិចទ័រ បានវាយប្រហារ លើតំបន់ Pitignano និង Montereale ស្ថិតចំងាយប្រមាណជា ២០គីឡូម៉ែត្រ ពីភាគខាងត្បូងតំបន់ Amatrice។

គួរបញ្ជាក់ថា ប្រជាជនអ៊ីតាលី ត្រូវបានណែនាំឲ្យបន្តការប្រុងប្រយ័ត្នខ្ពស់ជាប់ជានិច្ច ព្រោះអ្នកជំនាញជាច្រើនបានបញ្ជាក់ថា គ្រោះរញ្ជួយដីបន្ថែមទៀតមិនមែនជារឿង ពុំអាចទៅរួចនោះឡើយ បន្ទាប់ពីតំបន់ភាគកណ្តាល ប្រទេសអ៊ីតាលី ទើបតែបានទទួលរង ការរញ្ជួយខ្លាំងគួរសមបន្តបន្ទាប់គ្នា ដែលបានធ្វើឲ្យសំណង់ ជាច្រើនរងការខូចខាត និង បង្ខំឲ្យប្រព័ន្ធ គមនាគមន៍នៅក្នុងតំបន់ ផ្អាកដំណើរការ ព្រមទាំងបានបណ្តាលឲ្យ មនុស្សរាប់ពាន់នាក់ភៀសខ្លួនចេញពីលំនៅឋាន សាលារៀន និង កន្លែងធ្វើការរបស់ពួកគេ ជាប្រញាប់ប្រញាល់ទៀតផង៕

ដកស្រង់ពី៖ Fresh News