Warning: include(styles.php) [function.include]: failed to open stream: No such file or directory in /home/www/pditbaungkhmum.org/templates/as002035free/component.php on line 23

Warning: include() [function.include]: Failed opening 'styles.php' for inclusion (include_path='.:/usr/local/php5/lib/php') in /home/www/pditbaungkhmum.org/templates/as002035free/component.php on line 23

កប៉ាល់​ដ៏​អស្ចារ្យ​​១០​គ្រឿង ​ផលិត​សម្រាប់​មហាសេដ្ឋី

  • Print

ការធ្វើដំណើរកម្សាន្ត តាមសមុទ្រ គឺជាការលំហែកាយ ដ៏ពេញនិយមសម្រាប់មនុស្ស ជុំវិញពិភពលោក ជាពិសេស ប្រសិនបើមានកប៉ាល់ផ្ទាល់ខ្លួន ដ៏ស្រស់ស្អាត ទំនើប និង ប្រកបដោយផាសុកភាព។

ខាងក្រោមនេះជាបណ្ដុំកប៉ាល់ បែបលំហែសម្រាប់មហាសេដ្ឋី ជិះកម្សាន្តបណ្ដែតខ្លួនលើផ្ទៃសមុទ្រ៖

១.កប៉ាល់ Yacth A

ជាប្រភេទទូកក្ដោងធំបំផុតក្នុងលោករបស់មហាសេដ្ឋីរុស្ស៊ី Andrey Melnichenko តម្លៃ ៣០០លានដុល្លារ ប្រវែង ១២០ម៉ែត្រ មានអាងហែលទឹកចំនួន៣។

២. កប៉ាល់ Maltese Falcon

ភ្ញៀវអាចជិះស្គីតាមទឹក ជិះទូក ម៉ូតូទឹកដែលរៀបចំដោយខាងកប៉ាល់ និងមើលភាពយន្ត ក្រេបស្រាតាមចិត្ត ដែលតម្លៃសម្រាប់មនុស្សម្នាក់៤០ម៉ឺនដុល្លារក្នុងរយៈពេលមួយសប្ដាហ៍។

៣. កប៉ាល់ Streets of Monaco

កប៉ាល់នេះនៅត្រឹមជាគម្រោងប៉ុណ្ណោះ តែបើមានអ្នកបញ្ជាទិញវានឹងសង់ឡើងភ្លាមក្នុងតម្លៃ ១,២ពាន់លានដុល្លាររបស់ប្រទេសម៉ូណាកូ។

៤. កប៉ាល់ Azzam

ជាកប៉ាល់ជិះកម្សាន្តធំបំផុតក្នុងលោកមានប្រវែង ១៨០ម៉ែត្រ។ តាមប្រភពថាជារបស់ប្រធានាធិបតីអារ៉ាប់រួម Khalifa bin Zayed Al Nahyan អាចផ្ទុកមនុស្សបាន៥០០នាក់។ បើចាក់ប្រេងពេញគេអាចធ្វើដំណើរជុំវិញពិភពលោកដោយមិនចតនៅកំពង់ផែ។

៥. កប៉ាល់ Jazz នៅជាគម្រោង

៦. កប៉ាល់ Dubai

កប៉ាល់នេះមានតម្លៃត្រឹមតែ ៣៥០លានដុល្លារប៉ុណ្ណោះ និងស្រស់ស្អាតបំផុតមួយជារបស់នាយករដ្ឋមន្ត្រីអារ៉ាប់រួមលោក Sheikh Mohammed bin Rashid Al Maktoum។

៧. កប៉ាល់ Skyback

ជាកូនកប៉ាល់ទំនើបមួយមានប្រវែង ៨០ម៉ែត្រ ប៉ុន្តែទំនើបណាស់មានរោងភាពយន្ត កន្លែងហាត់ប្រាណ ស្ប៉ា អាងហែលទឹក និងឌីស្កូបារថែមទៀត។

៨.កប៉ាល់ Eclipse

វាស្ថិតនៅក្នុងចំណោមកប៉ាល់ទំនើប និងថ្លៃបំផុតមួយ ដែលមានតម្លៃ ១,២ពាន់លានដុល្លារជាកម្មសិទ្ធិរបស់មហាសេដ្ឋីរុស្ស៊ីលោក Roman Abramovich ។

៩. កប៉ាល់ Tropical Island Paradise

កប៉ាល់នេះត្រូវបានតុបតែងដូចជាភូមិប្រណិតមួយដែលមានផ្ទះ ដើមឈើ ភ្នំមានទឹកធ្លាក់ហូរចូលអាង។ វានៅជាគម្រោងរង់ចាំមហាសេដ្ឋីបញ្ជាទិញ។

១០. កប៉ាល់ Palladium

វាជារបស់មហាសេដ្ឋីរុស្ស៊ី Mikhail Prokhorov និងធ្លាប់ឈ្នះពានការរចនាបានល្អបំផុត៕

ដកស្រង់ពី៖ Sabay