Warning: include(styles.php) [function.include]: failed to open stream: No such file or directory in /home/www/pditbaungkhmum.org/templates/as002035free/component.php on line 23

Warning: include() [function.include]: Failed opening 'styles.php' for inclusion (include_path='.:/usr/local/php5/lib/php') in /home/www/pditbaungkhmum.org/templates/as002035free/component.php on line 23

ថៃ​ទិញ​នាវា​មុជ​ទឹក​ ​និង​រថក្រោះ​ជា​ច្រើន​គ្រឿង​ពី​ប្រទេស​ចិន

  • Print

រដ្ឋាភិបាលយោធាទីក្រុងបាងកក ទើបសម្រេចបញ្ជាទិញ នាវាមុជទឹកមួយគ្រឿង រថក្រោះ ១០ គ្រឿង និង រថពាសដែកមួយចំនួន ក្រោមកញ្ជប់ថវិកាប្រមាណ ៣៨០ លានដុល្លារ ពីរដ្ឋាភិបាល ទីក្រុងប៉េកាំង។

អ្នកនាំពាក្យកងទ័ពជើងទឹកថៃ ឧត្តមនាវា Jumpol Loompikanon ថ្លែងថាការសម្រេចទិញនាវាមុជទឹក គឺដើម្បីពង្រឹងសមត្ថភាព កងទ័ពជើងទឹក របស់ប្រទេស និង អាចឲ្យពួកគេ យល់ដឹងកាន់តែច្រើន ពីបច្ចេកវិទ្យានាវាប្រភេទនេះ។ នាយឧត្តមសេនីយ៍ Chatudom Thittasiri អនុរដ្ឋលេខាធិកា ក្រសួងការពារជាតិថៃ បន្ថែមថា យោធាថៃនឹងបញ្ជាទិញរថក្រោះ និង រថពាសដែកប្រមាណ ២៨ គ្រឿងផ្សេងទៀត ពីប្រទេសចិនសម្រាប់ ៣ ឆ្នាំខាងមុខ។

ដោយឡែក ការបញ្ជាទិញ នូវសព្វាវុធទាំងនេះ គឺបង្ហាញយ៉ាងច្បាស់ ពីទំនាក់ទំនងមិនសូវល្អដូចមុន រវាងរដ្ឋាភិបាលយោធាថៃ ជាមួយរដ្ឋាភិបាលក្រុងវ៉ាស៊ីនតោន ដែលអាមេរិក គឺធ្លាប់ជាអ្នកផ្គត់ផ្គង់ សព្វាវុធស្ទើរទាំងស្រុង សម្រាប់យោធាថៃ។

ទាក់ទងការបញ្ជាទិញ នាវាមុជទឹកនេះដែរ អ្នកវិភាគជាច្រើនបង្ហាញថា គឺធ្វើឡើងក្រោមរូបភាព រណបជាមួយចិន និង ក្រោយបញ្ហាជម្លោះ ដែនសមុទ្រចិនខាងត្បូង ដែលធ្វើឲ្យប្រទេសសមាជិក អាស៊ានសឹងតែមើលមុខគ្នាមិនត្រូវម្តងៗ៕

ដកស្រង់ពី៖ Sabay