Warning: include(styles.php) [function.include]: failed to open stream: No such file or directory in /home/www/pditbaungkhmum.org/templates/as002035free/component.php on line 23

Warning: include() [function.include]: Failed opening 'styles.php' for inclusion (include_path='.:/usr/local/php5/lib/php') in /home/www/pditbaungkhmum.org/templates/as002035free/component.php on line 23

ឧទ្ធម្ភាគចក្រ​​ដឹក​អ្នក​របួស​​ទៅ​សង្គ្រោះ បែរ​ត្រូវ​ធ្លាក់​​ស្លាប់​​៦នាក់​​នៅ​អ៊ីតាលី

  • Print

ឧទ្ធម្ភាគចក្រ សង្គ្រោះបន្ទាន់មួយគ្រឿង បានធ្លាក់នៅតាមជួរភ្នំ នៅអ៊ីតាលី គ្របដណ្ដប់ដោយព្រិល នៅថ្ងៃអង្គារម្សិលមិញ ដែលបានសម្លាប់មនុស្ស យ៉ាងហោចណាស់ ៦នាក់។

ហេតុការណ៍ធ្លាក់នេះ ស្ថិតនៅក្បែរ រមណីយដ្ឋានជិះស្គី Campo Felice នៃខេត្ត L'Aquilia ក្នុងអំឡុងពេលប្រតិបត្តិការ ទៅជួយសង្គ្រោះ អ្នករបួសជិះស្គីម្នាក់។ អ្នកស្លាប់ទាំង៦នាក់នោះ មានប៉ូលិស២នាក់ ភ្នាក់ងារជួយសង្គ្រោះ៣នាក់ និងជនរងគ្រោះជិះស្គីក៏ត្រូវស្លាប់ដែរ។

ឧបទ្ទវហេតុគួរឲ្យរន្ធត់ខាងលើ កើតឡើង នាវេលាម៉ោង១២៖១៥នាទីរសៀល នៅរយៈកម្ពស់ ៦០០ម៉ែត្រពីដី ដែលបណ្ដាលមកពី អាកាសធាតុអាក្រក់។ នៅតំបន់នេះ ធ្លាប់រងគ្រោះដោយសាររញ្ជួយដី ធ្លាក់ព្រិលខ្លាំង និង បាក់ផ្ទាំងទឹកកក ដោយសម្លាប់មនុស្សយ៉ាងតិច១៤នាក់ នៅសណ្ឋាគារ Rigopiano Hotel ក្នុងខេត្ត Pescara ដែលមានចម្ងាយប្រមាណ ៦៤គីឡូម៉ែត្រ ពីគ្រោះធ្នាក់ខាងលើ កាលពីសប្ដាហ៍មុនផងដែរ៕

ដកស្រង់ពី៖ Sabay