Warning: include(styles.php) [function.include]: failed to open stream: No such file or directory in /home/www/pditbaungkhmum.org/templates/as002035free/component.php on line 23

Warning: include() [function.include]: Failed opening 'styles.php' for inclusion (include_path='.:/usr/local/php5/lib/php') in /home/www/pditbaungkhmum.org/templates/as002035free/component.php on line 23

អន្តរាយ! នីវ៉ូទឹកសមុទ្រកើនឡើងខ្លាំង ខណៈទឹកកក​តំបន់ប៉ូលរលាយ​លឿន​ជាង​ការរំពឹងទុក!

  • Print

(អាមេរិក)៖ នាថ្ងៃកាន់អំណាចចុងក្រោយរបស់ អតីតប្រធានាធិបតីអាមេរិក លោក បារ៉ាក់ អូបាម៉ា ក្រុមអ្នកវិទ្យាសាស្រ្ត ជនជាតិអាមេរិកបាន ធ្វើការព្រមានថា កម្ពស់ទឹកសមុទ្រ កាន់តែកើនឡើងជាងមុន ជាបន្តបន្ទាប់ ខ្លាំងជាងការរំពឹងទុក របស់ក្រុមអ្នកវិទ្យាសាស្រ្ត កាលពីលើកមុនៗដោយសារតែ ការរលាយផ្ទាំងទឹកកក នៃតំបន់ប៉ូលទាំងពីរ ដ៏ឆាប់រហ័សគួរឲ្យកត់សំគាល់។

នេះបើយោងតាម ប្រភពព័ត៌មានសិង្ហបុរី Channel News Asia ចេញផ្សាយនៅព្រឹកថ្ងៃព្រហស្បតិ៍ ទី២៦ ខែមករា ឆ្នាំ២០១៧។ ក្រុមជំនាញការ នៃមន្ទីរអាកាសធាតុ និង មហាសមុទ្រជាតិ (NOAA) បានធ្វើការកំណត់ របាកំពស់ទឹកសមុទ្រថា នឹងអាចកើនឡើងរហូតដល់ ២.៥ម៉ែត្រនៅក្នុងឆ្នាំ២១០០ ដោយវាអាចមានកំពស់ខ្ពស់ជាង កំពស់ទឹកសមុទ្រកាលពីឆ្នាំ២០១២ រហូតដល់កន្លះម៉ែត្រ។

ដោយឡែក សេចក្តីរាយការណ៍ របស់ក្រុមជំនាញការ នៃមន្ទីរអាកាសធាតុ និង មហាសមុទ្រជាតិ (NOAA) បានបង្ហាញឲ្យឃើញថា បច្ចុប្បន្នផ្ទាំងទឹកកកមួយភាគធំ នៃតំបន់ហ្គ្រីនឡេន និង តំបន់អង់តាក់ទិក បានរលាយបាត់អស់ ហើយវានៅតែបន្តរលាយ ជាបន្តបន្ទាប់ទៀត ក្នុងកំរិតដ៏ឆាប់រហ័សមួយ ដែលនេះ គឺជាមូលហេតុចំបង ដែលបណ្តាលឲ្យកំពស់ទឹកសមុទ្រ កើនឡើងខ្លាំងជាងការរំពឹងទុក។

ជាមួយគ្នានេះដែរ ក្រុមអ្នកវិទ្យាសាស្រ្ត របស់ភ្នាក់ងារអវកាស NASA ក៏បានធ្វើការព្រមានដែរថា ការកើនឡើងនៃកំពស់ទឹកសមុទ្រ ដ៏ខ្លាំងក្លានេះ ច្បាស់ជាកើតឡើង មិនអាចជៀសផុតបានទេ ខណៈពេលដែលកម្តៅរបស់ភពផែនដី កាន់តែកើនឡើងបន្តិចម្តងៗ ដោយសារចំហេះហ្វូស៊ីល ចំហេះប្រេង និង ឧស្ម័នផ្សេងៗ នៅក្នុងស្រទាប់បរិយាកាស៕

ដកស្រង់ពី៖ Fresh News