Warning: include(styles.php) [function.include]: failed to open stream: No such file or directory in /home/www/pditbaungkhmum.org/templates/as002035free/component.php on line 23

Warning: include() [function.include]: Failed opening 'styles.php' for inclusion (include_path='.:/usr/local/php5/lib/php') in /home/www/pditbaungkhmum.org/templates/as002035free/component.php on line 23

លោក ដូណាល់ ត្រាំ​ បញ្ជាក់ជាផ្លូវការច្បាស់ៗថា «មិចស៊ីកូ​ត្រូវតែចេញលុយ​១០០%តែម្តង» លើថ្លៃ​កសាង​ជញ្ជាំងព្រំដែន!

  • Print

(មិចស៊ីកូ)៖ ប្រធានាធិបតីអាមេរិកថ្មីលោក ដូណាល់ ត្រាំ នៅពេលនេះបានបញ្ជាក់ពីជំហរផ្លូវការរបស់ខ្លួនតែម្តងទៅលើគំរោងកសាងជញ្ជាំងព្រំដែន ដោយលោកទាមទារឲ្យប្រទេសមិចស៊ីកូ «ចេញថ្លៃកសាងឲ្យបាន១០០%ពេញតែម្តង» ចំពោះគំរោងទាំងមូល។

នេះបើតាមការចេញផ្សាយ ដោយសារព័ត៌មាន BBC នាព្រឹកថ្ងៃព្រហស្បតិ៍ ទី២៦ ខែមករា ឆ្នាំ២០១៧។ នៅថ្ងៃពុធសប្តាហ៍នេះ លោក ដូណាល់ ត្រាំ ប្រធានាធិបតីអាមេរិក ដែលទើបឡើងកាន់តំណែងក្តៅៗ បានសម្រេចចេញនូវវិធានការណ៍ ដាច់ណាត់បំផុត ដែលបង្កកំពុងឲ្យប្រទេសមិចស៊ិកូ ទាំងបក្សកាន់អំណាច និងប្រឆាំងក្តៅចិត្តមិនស្ទើរនោះឡើយ។ បន្ថែមពីការទាមទារឲ្យមិចស៊ីកូចេញលុយទាំងស្រុងនោះ លោក ដូណាល់ ត្រាំ ក៏បានសង្កត់ធ្ងន់បន្ថែមទៀតថា «ជញ្ជាំងព្រំដែនត្រូវតែរបាំងរារាំងមិនឲ្យមានការឆ្លងកាត់បាន» ដែលនឹងត្រូវចំណាយអស់ប្រាក់ រាប់ពាន់លានដុល្លារអាមេរិក។

គួរបញ្ជាក់ថា មេដឹកនាំគណបក្សប្រឆាំងរបស់មិចស៊ីកូ លោក អាន់ដ្រេស ម៉ាញូអែល ឡូប៉េស អូប្រាដ័រ បានជំរុញឱ្យរដ្ឋាភិបាលបច្ចុប្បន្ន ដាក់ពាក្យបណ្ដឹងប្ដឹង ប្រធានាធិបតីអាមេរិក លោក ដូណាល់ ត្រាំ ទៅកាន់អង្គការសហប្រជាជាតិ សម្រាប់គំរោងសាងសង់ជញ្ជាំង ជាប់ព្រំដែនជាមួយមិចស៊ីកូ ដើម្បីទប់ស្កាត់ លំហូរចូលជនភៀសខ្លួនខុសច្បាប់ ចូលក្នុងទឹកដីសហរដ្ឋអាមេរិក។ មេបក្សប្រឆាំងរូបនេះបានចាត់ទុកថា គំរោងសាងសង់ជញ្ជាំងព្រំដែនរបស់ លោក ដូណាល់ ត្រាំ ដែលមានបណ្ដោយ ៣,២០០គីឡូម៉ែត្រ ជាប់ព្រំដែនជាមួយមិចស៊ីកូ គឺជាការប្រមាថមួយមកលើប្រទេសរបស់លោក៕

ដកស្រង់ពី៖ Fresh News