Warning: include(styles.php) [function.include]: failed to open stream: No such file or directory in /home/www/pditbaungkhmum.org/templates/as002035free/component.php on line 23

Warning: include() [function.include]: Failed opening 'styles.php' for inclusion (include_path='.:/usr/local/php5/lib/php') in /home/www/pditbaungkhmum.org/templates/as002035free/component.php on line 23

រដ្ឋមន្ត្រីការពារជាតិអាមេរិកថ្មី «មានរហ័សនាមគួរឲ្យខ្លាច» ចាប់ផ្ដើម​មកទស្សនកិច្ច​ទ្វីបអាស៊ី​ ក្នុងគោលដៅ​ទប់ទល់​ឥទ្ធិពលចិន និងកូរ៉េ​ខាងជើង!

  • Print

(វ៉ាស៊ីនតោន)៖ រដ្ឋមន្ត្រីការពារជាតិ អាមេរិកថ្មី របស់លោក ដូណាល់ ត្រាំ ឬគេស្គាល់រហ័ស្សនាមថា «ឆ្កែឆ្កួត» ត្រូវបានគេរំពឹងថា នឹងគូសបញ្ជាក់ពីការប្ដេជ្ញាចិត្ត របស់សហរដ្ឋអាមេរិក ក្នុងការធានាឱ្យបាននូវសន្តិសុខ សម្រាប់សម្ព័ន្ធមិត្ត ដ៏សំខាន់ទាំងពីរគឺកូរ៉េខាងត្បូង និង ជប៉ុនក្នុងឱកាសនៃការ ផ្ដើមបំពេញដំណើរទស្សនកិច្ច មកកាន់ទ្វីបអាស៊ី នៅសប្ដាហ៍នេះ ខណៈការព្រួយបារម្ភ នៅក្នុងតំបន់កាន់តែកើនឡើង ពាក់ព័ន្ធនឹងកម្មវិធី នុយក្លេអ៊ែរ-មីស៊ីលរបស់កូរ៉េខាងជើង ព្រមទាំងភាពតានតឹង ជាមួយចិន។

នេះបើតាមការចេញផ្សាយដោយ ទីភ្នាក់ងារសារព័ត៌មាន Reutesr នៅរសៀលថ្ងៃពុធ ទី០១ ខែកុម្ភៈ ឆ្នាំ២០១៧។ ការធ្វើដំណើរទស្សនកិច្ចរបស់ លោក ជែម ម៉ាធីស (James Mattis) មកកាន់ទ្វីបអាស៊ី អាចនិយាយបានថា ជាដំណើរទស្សនកិច្ចលើកដំបូងបំផុត ចាប់តាំងពីលោក បានឡើងកាន់តំណែងជាមេដឹកនាំមន្ទីរបញ្ចកោណ ហើយវាត្រូវបានធ្វើឡើង នៅក្នុងបរិបទនៃភាពមិនច្បាស់ នៃនយោបាយលោក ដូណាល់ ត្រាំ សម្រាប់តំបន់អាស៊ី ស្របពេលចិនចេះតែពង្រីក ឥទ្ធិពលរបស់ខ្លួន កាន់តែខ្លាំងនៅក្នុងតំបន់ រីឯកូរ៉េខាងជើង ចេះតែព្រមានឥតឈប់ឈរ ពីការបាញ់សាកល្បងមីស៊ីល ផ្លោងអន្តរទ្វីប។

ក៏ប៉ុន្តែអ្វីដែលលោក ម៉ាធីស ត្រូវបានគេរំពឹងថា នឹងធ្វើនៅពេលនេះ គឺការបង្ហាញការប្ដេជ្ញាចិត្តការពារ ជប៉ុននិងកូរ៉េខាងត្បូង ប្រឈមមុខនឹងការគំរាមកំហែង ពីសំណាក់គ្រាប់មីស៊ីល កូរ៉េខាងជើង។លោក ជែម ម៉ាធីស បានចាកចេញពីសហរដ្ឋអាមេរិក នៅថ្ងៃអង្គារ ដោយលោកនឹងបំពេញទស្សនកិច្ច ទៅកាន់ប្រទេសកូរ៉េខាងត្បូង មុននឹងបន្តធ្វើដំណើរទៅកាន់ប្រទេសជប៉ុន នៅថ្ងៃទី០៣ ខែកុម្ភៈ។ដោយឡែក បើតាមប្រភពព័ត៌មានមួយចំនួន រដ្ឋមន្ត្រីការពារជាតិ អាមេរិកថ្មីរូបនេះ ក៏អាចនឹងបំពេញទស្សនកិច្ច ទៅកាន់ប្រទេសអ៊ីរ៉ាក់ ឬអាហ្វហ្គានីស្ថាន។

គួរបញ្ជាក់ថា បច្ចុប្បន្នលោក ដូណាល់ ត្រាំ កំពុងអនុវត្តតាមពាក្យសន្យា ដ៏ចម្រូងចម្រាស់ ដែលលោកផ្ទាល់ធ្លាប់បាន ធ្វើនៅក្នុងអំឡុងយុទ្ធនាការឃោសនាបោះឆ្នោត ក្នុង នោះគេក៏កំពុងរង់ចំាមើលដែរថា តើលោកនឹងតម្រូវឱ្យទីក្រុងសេអ៊ូល និង ទីក្រុងតូក្យូ ចេញថ្លៃចំណាយពាក់កណ្ដាល ដល់កងទ័ពអាមេរិក ដែរឬក៏យ៉ាងណា៕

ដកស្រង់ពី៖ Fresh News