Warning: include(styles.php) [function.include]: failed to open stream: No such file or directory in /home/www/pditbaungkhmum.org/templates/as002035free/component.php on line 23

Warning: include() [function.include]: Failed opening 'styles.php' for inclusion (include_path='.:/usr/local/php5/lib/php') in /home/www/pditbaungkhmum.org/templates/as002035free/component.php on line 23

ការ​ពិត​នៅ​ពី​ក្រោយ​រណ្ដៅ​ភ្លើង ឬ​ច្រក​ទ្វារ​ឋាននរក ដែល​គ្រប់​គ្នា​មិន​ធ្លាប់​ដឹង

  • Print

រណ្ដៅភ្លើងឆាបឆេះ គ្មានស្រាកស្រាន្ត ឬ គ្រប់គ្នាហៅថា «ច្រកទ្វារឋាននរក» មានទីតាំងស្ថិតនៅវាលខ្សាច់ Karakum ស្រុក Darvaza ប្រទេសតូមិននីស្ថាន (Turkmenistan) គឺជាបាតុភូតធម្មជាតិមួយ ដែលបង្កើតឡើងដោយមនុស្ស ។

«បាតុភូតធម្មជាតិ បង្កើតឡើងដោយមនុស្ស» ស្ដាប់ទៅហាក់បីដូចជា ចម្លែកបន្តិចហើយ ប៉ុន្តែអ្នកវិទ្យាសាស្ត្រ នៅលើ Channel «SciShow» នៃគេហទំព័រ YouTube បានពន្យល់ឲ្យដឹងថា នៅក្នុងឆ្នាំ១៩៧១ ក្រុមអ្នកវិទ្យាសាស្ត្រសូវៀត បានចាប់ផ្ដើមរុករក ប្រេង និង ហ្គាស នៅលើវាលខ្សាច់ Karakum។

នៅពេលនោះ គ្មាននរណាម្នាក់ ដឹងច្បាស់ឡើយថា មានអ្វីកើតឡើង ហើយក៏គ្មានរបាយការណ៍ ផ្លូវការណាមួយ លើរឿងនេះដែរ ប៉ុន្តែ បច្ចុប្បន្នគេបានគិតថា នៅពេលនោះ ពួកគេបានរកឃើញប្រេង និង ហ្គាស នៅខាងក្រោមវាលខ្សាច់ ហើយក៏ចាប់ផ្ដើមខួងដី ភ្លាមៗតែម្ដង។

ពួកគេបានបង្កើតជារណ្ដៅមួយ ដែលមានទំហំ៦០ម៉ែត្រ និង ជម្រៅ ២០ម៉ែត្រ។ វាបានភាយចេញ សារធាតុ មេតាន យ៉ាងច្រើន ដែលក្រុមអ្នកវិទ្យាសាស្ត្រទាំងនោះ បានសម្រេចចិត្តដុតវាចោល ដោយគិតថា វាប្រើពេលតែ ប៉ុន្មានសប្ដាហ៍ប៉ុណ្ណោះ។

ផ្ទុយទៅវិញ រណ្ដៅភ្លើងនោះ នៅតែបន្តឆេះរហូតដល់សព្វថ្ងៃ និងមានក្លិនអាក្រក់ទៀតផង ដោយសារតែមានសមាសធាតុគីមី អ៊ីដ្រូហ្សែន Sulphide នៅក្នុងដី។ ទោះជាយ៉ាងណា បច្ចុប្បន្ននេះ វាបានក្លាយជាតំបន់ទេសចរណ៍មួយដែលកំពុងពេញនិយម៕

ដកស្រង់ពី៖ Sabay