Warning: include(styles.php) [function.include]: failed to open stream: No such file or directory in /home/www/pditbaungkhmum.org/templates/as002035free/component.php on line 23

Warning: include() [function.include]: Failed opening 'styles.php' for inclusion (include_path='.:/usr/local/php5/lib/php') in /home/www/pditbaungkhmum.org/templates/as002035free/component.php on line 23

មេបញ្ជាការកងទ័ពអ៉ីរ៉ង់៖ យើងនឹង​ប្រើមីស៊ីល​បាញ់បំបែក​ក្បាល​សត្រូវ​របស់យើង !​

  • Print

(តេហេរ៉ង់)៖ មួយថ្ងៃប៉ុណ្ណោះ បន្ទាប់ពីត្រូវបាន សហរដ្ឋអាមេរិកទះមួយកំផ្លៀង តាមរយៈការដាក់ទណ្ឌកម្ម ថ្មីបន្ថែម កងកម្លាំង ឆ្មាំបដិវត្តន៍អ៉ីរ៉ង់ បានដឹកនាំ ការធ្វើសមយុទ្ធ យោធាបាញ់គ្រាប់មីស៊ីល នៅក្នុងខេត្ត Semnan។

មិនតែប៉ុណ្ណោះ មេបញ្ជាការកងទ័ពអ៉ីរ៉ង់ លោក អាមៀ អាលីហាជីសាដេស (Amir Ali Hajizadeh) ក៏បានព្រមានដែរថា ទីក្រុងតេហេរ៉ង់ នឹងប្រើប្រាស់មីស៊ីលទាំងនេះ បាញ់បំបែកក្បាលសត្រូវ។ នេះបើតាមទីភ្នាក់ងារ សារព័ត៌មាន អ៊ីរ៉ង់ Tasnim ដកស្រង់ដោយសារព័ត៌មាន Sputnik នៅថ្ងៃអាទិត្យ ទី០៥ ខែកុម្ភៈ ឆ្នាំ២០១៧។

យោងតាមទីភ្នាក់ងារ សារព័ត៌មាន Tasnim បើទោះជាលោក អាមៀ មិនបានបញ្ជាក់ថា សត្រូវនោះជានរណា ឱ្យប្រាកដក៏ដោយ ក៏ប៉ុន្តែការធ្វើសមយុទ្ធយោធា កាលពីថ្ងៃសៅរ៍ ត្រូវបានធ្វើឡើងភ្លាមៗ ក្រោយរដ្ឋបាលលោក ដូណាល់ ត្រាំ សម្រេចដាក់ទណ្ឌកម្មថ្មី ប្រឆាំងនឹងអ៊ីរ៉ង់ សម្រាប់ការបាញ់សាកល្បង មីស៊ីលផ្លោង នាពេលថ្មីៗនេះ ហើយម្យ៉ាងវិញទៀត សត្រូវដ៏ធំនៅក្នុងកែវភ្នែក មេដឹកនាំអ៊ីរ៉ង់ ក៏គ្មាននរណាផ្សេងក្រៅពី សហរដ្ឋអាមេរិកនោះដែរ។«បើសិនជាសត្រូវប្រព្រឹត្ត កំហុសឆ្គងនោះមីស៊ីល របស់យើង នឹងបាញ់បំបែកក្បាលរបស់ពួកគេ» នេះគឺជាសម្ដីរបស់មេបញ្ជាការ កងទ័ពរបស់អ៉ឺរ៉ង់។

កាលពីថ្ងៃទី២៩ ខែមករាកន្លងទៅ អ៉ីរ៉ង់បានដឹកនាំ ការបាញ់សាកល្បងមីស៊ីលផ្លោង រយៈចំងាយមធ្យម ២២៥គីឡូម៉ែត្រ ពីទីក្រុង តេហេរ៉ង់ រីឯរដ្ឋមន្ត្រីការពារ ជាតិអ៊ីរ៉ង់លោក ហូសេន ដែសហាន់ (Hossein Dehghan) ក៏បានអះអាងផងដែរ ពីភាពជោគជ័យ នៃការបាញ់សាកល្បងនេះ។

តែជាការឆ្លើយតប សហរដ្ឋអាមេរិក បានសម្រេចចិត្ត ដាក់ទណ្ឌកម្មថ្មី បន្ថែមប្រឆាំងនឹង បុគ្គល១៣រូប ព្រមទាំងក្រុមហ៊ុនចំនួន១២ មានមូលដ្ឋាននៅក្នុងប្រទេសអ៊ីរ៉ង់ លីបង់ ចិន និង សហភាពអេមីរ៉ាតអារ៉ាប់ រួម សម្រាប់ការបាញ់ សាកល្បងមីស៊ីលផ្លោង និងការគំាទ្រ ក្រុមឧទ្ទាម ហេសប៊ូលឡា ដែលត្រូវបានទីក្រុង វ៉ាស៊ីនតោន ចាត់ទុកថាជាអង្គការភេរវករ៕


ដកស្រង់ពី៖ Fresh News