Warning: include(styles.php) [function.include]: failed to open stream: No such file or directory in /home/www/pditbaungkhmum.org/templates/as002035free/component.php on line 23

Warning: include() [function.include]: Failed opening 'styles.php' for inclusion (include_path='.:/usr/local/php5/lib/php') in /home/www/pditbaungkhmum.org/templates/as002035free/component.php on line 23

ប្រទេសចិនចេញមុខព្រមានអាមេរិក៖ «កុំក្រឡុកស្ថានការណ៍នៅអាស៊ីបូព៌ា, ឈប់លើកឡើងនូវអ្វីដែល​ខុសពីការពិត!»

  • Print

(ប៉េកាំង)៖ ប្រទេសចិនបានព្រមានទៅ សហរដ្ឋអាមេរិកថា កុំក្រឡុកស្ថានការណ៍ នៅតំបន់អាស៊ីបូព៌ាតទៅទៀត ដែលការព្រមានធ្ងន់ៗនេះ ធ្វើឡើងបន្ទាប់ពី រដ្ឋមន្ត្រីការពារជាតិថ្មី របស់អាមេរិក លោក Jim Mattis កំពុងបំពេញទស្សនកិច្ច នៅជប៉ុនបានលើកឡើងថា ប្រជុំកោះស៊ិនកាគុ (ចិនហៅតាវយុ) គឺត្រូវបាន ការពារដោយសន្ធិសញ្ញារវាងជប៉ុន-អាមេរិក។

នេះបើតាមការចេញផ្សាយ ដោយ Channel News Asia ដកស្រង់ពីបណ្តាញ Reuters នារសៀលថ្ងៃសៅរ៍ ទី០៤ ខែកុម្ភៈ ឆ្នាំ២០១៧។

គួរបញ្ជាក់ថា ប្រជុំកោះស៊ិនកាគុ ដែលចិនហៅថាតាវយុ និងកំពុងស្ថិតនៅក្រោមការគ្រប់គ្រង របស់ជប៉ុននៅឡើយនោះ គឺជាទីតាំង ប្រកបដោយសក្កានុពលមួយ ដែលអំណោយផលលើការនេសាទ ធនធានសមុទ្រ ដែលជប៉ុនទន្ទ្រានគ្រប់គ្រង នៅសម័យសង្គ្រាមលោក ប៉ុន្តែបើតាមភាពជាក់ស្តែងនៃតឹកតាងប្រវត្តិសាស្ត្រ ប្រទេសចិនធ្លាប់បានគ្រប់គ្រង លើប្រជុំកោះទាំងអស់នេះ អស់រាប់សតវត្សរ៍មកហើយ។

អ្នកនាំពាក្យក្រសួងការ បរទេសចិន លោក លូ កាង បានលើកឡើងប្រាប់ស៊ិនហួរថា «ប្រជុំកោះតាវយុ និងតំបន់ព័ទ្ធជុំវិញ គឺជាដែនដី ប្រវត្តិសាស្ត្ររបស់ប្រទេសចិន តាំងពីបុរាណកាលមកម្ល៉េះ ដែលគ្មាននរណាម្នាក់ អាចប្រកែកពីការពិត ជាប្រវត្តិសាស្ត្រនេះបានឡើយ។ យើងអំពាវនាវឲ្យ ភាគីអាមេរិកទទួលខុសត្រូវ ចំពោះឥរិយាបថរបស់ខ្លួន ហើយឈប់ធ្វើការលើកឡើង ដោយខុសពីការពិត និងសូមឈប់ដុតរោលស្ថានការណ៍ ឲ្យកាន់តែយ៉ាប់យឺនជាងនេះទៀត នៅក្នុងតំបន់»។

គួរបញ្ជាក់តាមសម្តីរបស់លោក Mattis នៅក្នុងជំនួបជាមួយ រដ្ឋមន្ត្រីការពារជាតិជប៉ុនថា សហរដ្ឋអាមេរិករក្សាគោលនយោបាយ ឥតកែប្រែចំពោះជំហររបស់ខ្លួន លើបញ្ហាប្រជុំកោះ ស៊ិនកាគុ ហើយអាមេរិក បន្តគាំទ្រប្រទេសជប៉ុន ក្នុងការគ្រប់គ្រង ប្រជុំកោះនោះតទៅទៀត៕

ដកស្រង់ពី៖ Fresh News