Warning: include(styles.php) [function.include]: failed to open stream: No such file or directory in /home/www/pditbaungkhmum.org/templates/as002035free/component.php on line 23

Warning: include() [function.include]: Failed opening 'styles.php' for inclusion (include_path='.:/usr/local/php5/lib/php') in /home/www/pditbaungkhmum.org/templates/as002035free/component.php on line 23

ភ្នាក់ងារទេសចរណ៍ស៊ែប៊ី៖ «ប្រទេសកូរ៉េខាងជើង មិនអាក្រក់ដូចគេថាទាំងអស់នោះទេ» ចង់ដឹងរឿងពិតសូមទៅទស្សនាផ្ទាល់!

  • Print

(ព្យុងយ៉ាង)៖ ប្រជាជនកូរ៉េខាងជើង គឺជាមនុស្សមានចរិកលក្ខណៈភាគច្រើន ដូចគ្នានឹងប្រជាជនដទៃរស់នៅក្នុងទ្វីបអាស៊ី ដោយពួកគេមានគោលដៅ និងការងាររបស់ពួកគេ ពោលគឺមិនដូចទាំងស្រុងទៅនឹងអ្វី ដែលប្រព័ន្ធផ្សព្វផ្សាយលោកខាងលិចបានចុះផ្សាយនោះឡើយ។

 នេះគឺជាសម្ដីមគ្គុទេសទេសចរណ៍ជនជាតិស៊ែប៊ី លោក ហ្វីលីព មីឡូសាវហ្សេវីច (Filip Milosavljevic) ដកស្រង់ដោយ សារព័ត៌មាន Sputnik នៅព្រឹកថ្ងៃព្រហស្បតិ៍ ទី១៤ ខែកញ្ញា ឆ្នាំ២០១៧។

ថ្លែងនៅក្នុងបទសម្ភាសន៍ជាមួយ Sputnik បន្ទាប់ពីបានធ្វើដំណើរទៅកាន់ទីក្រុងព្យុងយ៉ាង លោក Filip Milosavljevic បានកត់សម្គាល់យ៉ាងដូច្នេះថា «នៅក្នុងប្រវត្តិសាស្ត្រសម័យទំនើប នេះគឺជាដំណើរកម្សាន្តទេសចរណ៍លើកទីមួយ របស់ប្រជាជនក្នុងតំបន់បាល់កង់ ទៅកាន់ប្រទេសកូរ៉េខាងជើង ដែលនៅឯកោពីពិភពលោក... ក៏ប៉ុន្តែពេលយើងស្ថិតនៅទីនោះ (កូរ៉េខាងជើង) យើងមិនបានឃើញអ្វីអាក្រក់ហួសហេតុ ដូចដែលគេបាននិយាយនោះទេ។ មួយវិញទៀត នៅពេលយើងសាកសួរពីស្ថានភាពនយោបាយ ប្រជាជនកូរ៉េខាងជើងក៏មិនសូវជាចាប់អារម្មណ៍ដែរ ហើយនៅពេលសួរពីកូរ៉េខាងត្បូង និងកូរ៉េខាងជើងពួកគេឆ្លើយថា មិនដែលនិយាយពីប្រទេសទាំងពីរឡើយ ដោយពួកគេគិតថា កូរ៉េគឺជាប្រទេសតែមួយ»។

គួរបញ្ជាក់ថា បើតាមបណ្ដាប្រព័ន្ធផ្សព្វផ្សាយលោកខាងលិចមួយចំនួន កូរ៉េខាងជើងគឺជាប្រទេសរំលោភសិទ្ធិសេរីភាព និងសិទ្ធិមនុស្សធ្ងន់ធ្ងរបំផុត ហើយគិតតែពីអភិវឌ្ឍន៍អាវុធនុយក្លេអ៊ែរ មិនខ្វល់ពីជីវភាពរស់នៅប្រជាជនខ្លួន រហូតដល់មានអ្នកខ្លះសឹងតែគ្មានអ្វីទទួលទាន រីឯអ្នកមានជីវភាពធូរធាមានតែនៅក្នុងទីក្រុងព្យុងយ៉ាងប៉ុណ្ណោះ៕

ដកស្រង់ពី៖FRESH NEW