Warning: include(styles.php) [function.include]: failed to open stream: No such file or directory in /home/www/pditbaungkhmum.org/templates/as002035free/component.php on line 23

Warning: include() [function.include]: Failed opening 'styles.php' for inclusion (include_path='.:/usr/local/php5/lib/php') in /home/www/pditbaungkhmum.org/templates/as002035free/component.php on line 23

អូស្ត្រាលី​ប្រទះឃើញ «ខ្មោច​នាវា​ដឹកយន្តហោះចម្បាំង​អាមេរិក» ដែលបាន​លិចក្នុង​សម័យ​សង្គ្រាម​ជាមួយ​ជប៉ុន...

  • Print

(ស៊ីដនី)៖ ខ្មោចនាវាដឹកយន្តហោះចម្បាំ មួយគ្រឿងរបស់អាមេរិក ដែលត្រូវបានគេបាញ់ពន្លិច  ក្នុងអំឡុងសមរភូមិ លើផ្ទៃសមុទ្រ ខរ៉ាល់ (Coral) កាលពី ៧៦ឆ្នាំមុន ទីបំផុតត្រូវបានរកឃើញ នៅក្រោមបាតសមុទ្រ ចម្ងាយប្រមាណ ៨០០គីឡូម៉ែត្រ ភាគឦសាននៃប្រទេសអូស្រា្តលី នាថ្ងៃអង្គារនេះ។

នេះបើតាមការចេញផ្សាយដោយ ទីភ្នាក់ងារព័ត៌មានចិន ស៊ីនហួរ នៅរសៀលថ្ងៃអង្គារ ទី០៦ ខែមីនា ឆ្នាំ២០១៨។ កាលពីសម័យសង្រ្គាមលោកលើកទីពីរ នាខែឧសភា ឆ្នាំ១៩៤២ គឺប៉ុន្មានខែក្រោយពីកងទ័ពជើងទឹកអាមេរិក  បានទទួលរងការវាយប្រហារយ៉ាងចាស់ដៃ ពីកងយន្តហោះចម្បាំង រាប់រយគ្រឿងរបស់ប្រទេសជប៉ុន នៅឯកំពង់ផែន Pearl Harbor នៃកោះហាវ៉ៃ ប្រទេសអូស្រ្តាលី មានការភ័យខ្លាចជាខ្លាំងថា  ច្បាស់ជានឹងមានការឈ្លានពានពីជប៉ុន មកលើខ្លួនជាក់ជាពុំខាន។

ប្រការហេតុនេះ ដើម្បីបោះដៃជួយដល់អូស្រ្តាលី  និងដើម្បីបញ្ឈប់ការកើនឡើងឥទ្ធិពល កាន់តែខ្លាំងរបស់ជប៉ុននៅប៉ាស៊ីហ្វិក អាមេរិកបានសម្រេចបញ្ជូន នាវាដឹកយន្តហោះចម្បាំងពីរគ្រឿគឺ USS Lexington និង USS Yorktown ចុះមកកាន់ភាគនិរតី ដើម្បីប្រយុទ្ធក្នុងសមរភូមិដ៏ក្តៅគគុក លើផ្ទៃសមុទ្រ Coral Sea ក្បែរប្រទេសអូស្រ្តាលី។

យ៉ាងណាមិញ ទោះបីជាមានស្នាដៃចូលរួមយកឈ្នះ លើការគំរាមកំហែងពីជប៉ុនក៏ដោយ នាវាដឹកយន្តហោះចម្បាំង Lexington បានរងការបំផ្លិចបំផ្លាញយ៉ាងធ្ងន់ធ្ងរ ដោយពុំអាចស្រោចស្រង់វិញបានឡើយ  នៅក្នុងអំឡុងនៃការប្រយុទ្ធគ្នា ហើយទីបំផុតក៏លិចចូលទៅក្នុងផ្ទៃសមុទ្រ ដោយសារតែការវាយប្រហារពីមីស៊ីល  និង ការទម្លាក់គ្រាប់បែកជប៉ុន។

គួរជម្រាបថា នៅកន្លែងរកឃើញខ្មោចនាវាខាងលើ យន្តហោះចម្បាំងមួយចំនួន ក៏ត្រូវបានរកឃើញផងដែរ រួមមានយន្តហោះធុន Douglas TBD-1 Devastator និងធុន Grumman F4F-3 Wildcats ជាដើម៕

ដកស្រង់ពី៖ Fresh News