Warning: include(styles.php) [function.include]: failed to open stream: No such file or directory in /home/www/pditbaungkhmum.org/templates/as002035free/component.php on line 23

Warning: include() [function.include]: Failed opening 'styles.php' for inclusion (include_path='.:/usr/local/php5/lib/php') in /home/www/pditbaungkhmum.org/templates/as002035free/component.php on line 23

ចិន៖ អគ្គីភ័យ​លេបត្របាក់​ KTV មួយកន្លែងក្នុង​ខេត្ត​ក្វាងទុង «ឆក់យក​​ជីវិត​មនុស្ស​​១៨នាក់ និងរបួស​០៥នាក់...»

  • Print

(ក្វាងចូវ)៖ អគ្គីភ័យដ៏សន្ធោសន្ធៅមួយ បានឆាបឆេះ Bar-KTV មួយកន្លែងនៅក្នុងទីក្រុងគីងយ័ន  នៃខេត្តក្វាងទុង (Guangdong) ភាគខាងត្បូងប្រទេសចិន  នាពេលរំលងអធ្រាត ឈានចូលថ្ងៃអង្គារនេះតែម្តង ដោយបានផ្តាច់ជីវិតមនុស្សសរុប ១៨នាក់ និង បង្ករបួស ០៥នាក់ ផ្សេងទៀត។

នេះបើតាមការចេញផ្សាយដោយ ទីភ្នាក់ងារព័ត៌មានចិន ស៊ីនហួរ នាព្រឹកថ្ងៃអង្គារ ទី២៤ ខែមេសា ឆ្នាំ២០១៨។

ភ្លើងត្រូវបានគេរាយការណ៍ថា បានឆាបឆេះនៅវេលាម៉ោង ០០៖៣០នាទីរំលងអធ្រាត  នៅក្នុងខារ៉ាអូខេ និងបារមួយកន្លែង នៅតាមដងផ្លូវ ឆាយ័ន នៃសង្កាត់យីនដេ ក្នុងទីក្រុងគីងយ័ន  (Qingyuang) ហើយវាបានរលត់ទៅវិញ នៅរយៈពេលជាង ២០នាទីបន្ទាប់ ប៉ុន្តែជាអកុសល្យមនុស្ ស ១៨នាក់បានស្លាប់ និង ០៥នាក់រងរបួស ដែលភាគច្រើនជាភ្ញៀវ  និងខ្លះទៀត ជាអ្នកបម្រើការងារ នៅក្នុងទីកន្លែងកម្សាន្តនោះ។

ចំពោះមូលហេតុនៃការឆាបឆេះខាងលើនេះ គឺមិនទាន់មានការបញ្ជាក់ទេ៕

ដកស្រង់ពី៖ Fresh News