Warning: include(styles.php) [function.include]: failed to open stream: No such file or directory in /home/www/pditbaungkhmum.org/templates/as002035free/component.php on line 23

Warning: include() [function.include]: Failed opening 'styles.php' for inclusion (include_path='.:/usr/local/php5/lib/php') in /home/www/pditbaungkhmum.org/templates/as002035free/component.php on line 23

ដើម្បី​កុំឲ្យ​កូរ៉េខាងជើងខឹង​ទៀត «កូរ៉េខាងត្បូង​នឹងព្យាយាម​ បិទព័ត៌មាន​​អំពី​ការធ្វើ​សមយុទ្ធ​យោធា» ដែលធ្លាប់​តែលឺ​ក្តុងក្តាំងជាមួយអាមេរិក...

  • Print

(សេអ៊ូល)៖ យោធាកូរ៉េខាងត្បូង មានគម្រោងថា នឹងព្យាយាមមិនឲ្យ មានការផ្សព្វផ្សាយព័ត៌មាន ជុំវិញ ការធ្វើសមយុទ្ធយោធា នាពេលខាងមុខនេះ ជាមួយសហរដ្ឋអាមេរិកឡើយ ទោះបីជាខ្លួននឹងនៅតែបន្ត យុទ្ធនាការធ្វើលំហាត់យោធារួម ប្រចាំឆ្នាំ  តាមកាលកំណត់ យ៉ាងណាក្តី។

នេះបើតាមការបញ្ជាក់ ពីក្រសួងការពារជាតិ កូរ៉េខាងត្បូង ដកស្រង់ខ្លឹមសារដោយ ទីភ្នាក់ងារព័ត៌មានចិន ស៊ីនហួរ នៅល្ងាចថ្ងៃចន្ទ ទី០៤ ខែមិថុនា ឆ្នាំ២០១៨។ លោក លី ជីនវូ (Lee Jin-woo) អ្នកនាំពាក្យរង នៃក្រសួងការពារជាតិ កូរ៉េខាងត្បូង  បានថ្លែង ក្នុងសន្និសីទ សារព័ត៌មានខ្លីមួយថា សមយុទ្ធយោធារួម ប្រចាំឆ្នាំរវាងទីក្រុងសេអ៊ូល និងទីក្រុងវ៉ាស៊ីនតោន  នឹងត្រូវប្រព្រឹត្ត ទៅតាមគម្រោងដដែល។

ប៉ុន្តែលោក Lee បានគូសបញ្ជាក់ យ៉ាងដូច្នេះវិញថា យោធាកូរ៉េខាងត្បូង នឹងប្រឹងប្រែង ឲ្យអស់ពីសមត្ថភាព  ព្យាយាមយ៉ាងណា ឲ្យលំហាត់យោធា នាពេលខាងមុខនោះ មានភាពបើកចំហខ្លាំង ឬត្រូវបានផ្សព្វផ្សាយ យ៉ាងគគ្រឹកគគ្រេងនោះឡើយ។

គួរជម្រាបថា ការបញ្ជាក់របស់អ្នកនាំពាក្យ ក្រសួងការពារជាតិ កូរ៉េខាងត្បូង ត្រូវបានធ្វើឡើង  បន្ទាប់ពីប្រមុខការពារជាតិ កូរ៉េខាងត្បូង លោក សុង យាំងមូ (Song Young-moo) និងសមភាគីអាមេរិក លោក ចេមស៍ ម៉ាត់ទីស (James Mattis) បានបើកកិច្ចពិភាក្សា នៅឯឱកាសចូលរួម កិច្ចប្រជុំសន្តិសុខអាស៊ី នៅប្រទេសសិង្ហបុរី ឬកិច្ចសន្ទនា ហ្សាគ្រីឡា (Shagri-La)។

លោក Song និងលោក Mattis បានព្រមព្រៀងគ្នា ធ្វើយ៉ាងណា  កុំឲ្យសមយុទ្ធ យោធារួម នាពេលអនាគត មានភាព សំញែងខ្លាំងពេក៕

ដកស្រង់ពី៖ Fresh News