Warning: include(styles.php) [function.include]: failed to open stream: No such file or directory in /home/www/pditbaungkhmum.org/templates/as002035free/component.php on line 23

Warning: include() [function.include]: Failed opening 'styles.php' for inclusion (include_path='.:/usr/local/php5/lib/php') in /home/www/pditbaungkhmum.org/templates/as002035free/component.php on line 23

មហា​បាតុកម្ម​ប្រឆាំង​សាំង​ឡើងថ្លៃ​​នៅបារាំង៖ បាតុករ​ស្លាប់កើន​ដល់​០៣នាក់ ខណៈ​ប្រធានាធិបតី ម៉ាក្រុង បើកកិច្ចប្រជុំ​បន្ទាន់រកវិធីទប់ទល់គ្រា​អាសន្ន!

  • Print

(ប៉ារីស)៖ ប្រធានាធិបតីបារាំង លោក អ៊ែមម៉ានុយអ៊ែល ម៉ាក្រុង (Emmanuel Macron) បានបើកកិច្ចប្រជុំសន្តិសុខ ជាបន្ទាន់មួយ  ដើម្បីរកវិធានការទប់ស្កាត់ ភាពចលាចល ដែលបង្កឡើងដោយបាតុកម្ម ប្រឆាំងសាំងឡើងថ្លៃ ដឹកនាំដោយក្រុមបាតុករ អាវកាក់ពណ៌លឿង  ខណៈមនុស្សស្លាប់ បានកើនដល់ ០៣នាក់ហើយ នៅក្នុងមហាបាតុកម្ម ប៉ុន្មានសប្តាហ៍មកនេះ ខណៈរាប់រយនាក់ទៀត រងរបួស ក្នុងនោះ រួមទាំង កងកម្លាំងការពារសន្តិសុខផងដែរ។

នេះបើតាមការចេញផ្សាយដោយ សារព័ត៌មាន Channel News Asia នៅព្រឹកថ្ងៃចន្ទ ទី០៣ ខែធ្នូ ឆ្នាំ២០១៨។ នៅក្នុងកិច្ចប្រជុំ កាលពីថ្ងៃអាទិត្យ ក្រុមរដ្ឋមន្ត្រីបារាំង បាននិយាយថា ខណៈមិនមានជម្រើសណាមួយ ត្រូវបានដកចេញ  ការប្រកាសដាក់រដ្ឋ ក្នុងភាពអាសន្ន មិនត្រូវបានលើកយកពិភាក្សានោះទេ បើទោះជាមានសេចក្ដីរាយការណ៍ជាច្រើនថា រដ្ឋាភិបាលលោក ម៉ាក្រុង នឹងពិចារណា ដាក់ប្រទេស ក្នុងភាពអាសន្នក៏ដោយ។

ម្យ៉ាងវិញទៀត ទោះបីជាមិនទាន់ រកឃើញដំណោះស្រាយក៏ដោយ ក្រុមមន្ត្រីរដ្ឋមន្ត្រីទាំងនេះ នៅតែអំពានាវ ឱ្យក្រុមបាតុករ អាវកាក់ពណ៌លឿង ត្រឡប់មករក តុចរចាដោយសន្តិវិធីវិញ ស្របពេលលោក ម៉ាក្រុង បានថ្កោលទោសយ៉ាងខ្លាំង ចំពោះក្រុមបាតុករមួយចំនួន ដែលបានប្រើហិង្សា ប្រឆាំងនឹងអាជ្ញាធរបារាំង។

គួរបញ្ជាក់ថា បាតុកម្មប្រឆាំងសាំងឡើងថ្លៃ និងគោលនយោបាយរបស់លោក ម៉ាក្រុង ពីសំណាក់ក្រុមបាតុករ អាវកាក់ពណ៌ លឿង បានឈានចូលសប្ដាហ៍ទីបី កាលពីចុងសប្តាហ៍មុននេះ។ បាតុកម្មតវ៉ាបានផ្ទុះឡើងខ្លាំង នៅក្នុងទីក្រុងប៉ារីស ជាទីដែល មនុស្ស ៤១២នាក់ ត្រូវបានចាប់ខ្លួន និង ៣៧៨នាក់ នៅតែបន្តជាប់ឃុំនៅឡើយ ខណៈ ១៣៣នាក់រងរបួស ដោយក្នុងនោះ ២៣នាក់ ជាកងកម្លាំងសន្តិសុខបារាំង។

លើសពីនេះទៅទៀត អាជ្ញាធរបារាំងក៏បានឱ្យដឹងដែរថា មនុស្សប្រមាណ ១៣៦,០០០នាក់ ក្នុងនោះភាគច្រើន បានធ្វើការតវ៉ាដោយសន្តិវិធី  បានចូលរួមក្នុងបាតុកម្មតវ៉ា នៅទូទាំងប្រទេស កាលពីថ្ងៃសៅរ៍សប្តាហ៍មុន តែគេសង្កេតឃើញថា  អំពើហិង្សាខ្លាំងក្លា បានកើតឡើងតែនៅកណ្ដាល ទីក្រុងប៉ារីសប៉ុណ្ណោះ រហូតដល់ប៉ូលិសបង្ខំចិត្ត ប្រើប្រាស់កាណុងបាញ់ទឹក និងឧស្ម័នបង្ហូរទឹកភ្នែក បង្ក្រាបក្រុម បាតុករមួយចំនួន ដែលប្រដាប់ដោយដំបង ឬជំពាម និងដុតបំផ្លាញរថយន្ដ៕

ដកស្រង់ពី៖ Fresh News