រដ្ឋមន្ត្រីការបរទេសអាមេរិក នឹងចូលរួមកិច្ចប្រជុំមួយនៅកាណាដា ដើម្បីរកវិធីដោះស្រាយវិបត្តិវេណេស៊ុយអេឡា
- Details
- Category: International News
(ម៉ូស្គូ)៖ រដ្ឋមន្ត្រីការបរទេសអាមេរិក លោក ម៉ៃក៍ ប៉ុមប៉េអូ នឹងចូលរួមក្នុងកិច្ចប្រជុំ ថ្នាក់រដ្ឋមន្ត្រីមួយ ស្ដីពីការដោះស្រាយវិបត្ តិនៅក្នុងប្រទេស វេណេស៊ុយអេឡា ដែលរៀបចំឡើង នៅក្នុងទីក្រុង អូតាវ៉ា (Ottawa) ប្រទេសកាណាដា។
នេះបើតាមក្រសួងការបរទេសអាមេរិក ដកស្រង់ការចេញផ្សាយដោយ សារព័ត៌មាន Sputnik នៅព្រឹកថ្ងៃចន្ទ ទី០៤ ខែកុម្ភៈ ឆ្នាំ២០១៩។
ថ្លែងនៅក្នុង សេចក្ដីថ្លែងការណ៍របស់ខ្លួន ក្រសួងការបរទេសអាមេរិក បានឱ្យដឹងយ៉ាងដូច្នេះថា «នៅម៉ោង ១១៖១៥នាទីព្រឹកថ្ងៃចន្ទ (ម៉ោងក្នុងតំបន់) លោករដ្ឋមន្ត្រី ប៉ុមប៉េអូ នឹងត្រូវចូលរួម ក្នុងកិច្ចប្រជុំ ថ្នាក់រដ្ឋមន្ត្រីលីម៉ា (Lima Group) លើកទី ១០ នៅទីក្រុង Ottawa ប្រទេសកាណាដា តាមរយៈវីដេអូ Conference ចេញពីក្រសួងការបរទេសអាមេរិក»។
គួរបញ្ជាក់ថា រដ្ឋមន្ត្រីការបរទេសនៃ Lima Group នឹងត្រូវចូលរួមក្នុងកិច្ចប្រជុំ ថ្នាក់រដ្ឋមន្ត្រីលើកទី ១០ ក្នុងទីក្រុង Ottawa ប្រទេសកាណាដា នៅថ្ងៃចន្ទ ដើម្បីស្វែងរកដំណោះស្រាយ សម្រាប់វិបត្តិវេណេស៊ុយអេឡា។
Lima Group គឺស្ថាប័នមួយ ដែលត្រូវបានបង្កើតឡើង កាលពីឆ្នាំ២០១៧ នៅទីក្រុង Lima ប្រទេសប៉េរូ ក្នុងគោលបំណង រកដំណោះស្រាយសន្តិភាព ឱ្យប្រទេសវេណេស៊ុយអេឡា៕
ដកស្រង់ពី៖ Fresh News