ជនសកម្មប្រយុទ្ធ IS ២២នាក់ ត្រូវបានសម្លាប់ និង២នាក់ផ្សេងទៀត ត្រូវបានចាប់ខ្លួន នាភាគខាងកើតប្រទេសអាហ្កានីស្ថាន
- Details
- Category: International News
ជនសកម្មប្រយុទ្ធសរុបចំនួន ២២នាក់ ដែលជាប់ពាក់ព័ន្ធនឹងក្រុមរដ្ឋអ៊ីស្លាម (IS) ត្រូវបានសម្លាប់ ខណះកងកម្លាំងសន្តិសុខ បានបាញ់ប្រហារជម្រកលាក់ខ្លួនរបស់ពួកគេ ក្នុងស្រុក Khogiani នៃខេត្ត Nangarhar ភាគខាងកើតប្រទេសអាហ្កានីស្ថាន នេះបើតាមសេចក្តីថ្លែងការណ៏របស់រដ្ឋាភិបាលខេត្ត ចេញផ្សាយកាលពីថ្ងៃអង្គារ៍។
យោងតាមសេចក្តីថ្លែងការណ៏នោះ ប្រតិបត្តិការណ៏ពិសេសនេះ ត្រូវបានចាប់ផ្តើម នាពេលព្រឹកព្រលឹមថ្ងៃអង្គារ៍លើជម្រកពួក (IS) ក្នុងស្រុក Khogiani ដោយបានសម្លាប់ជនបះបោរប្រដាប់អាវុធ ២២នាក់ និងចាប់ខ្លួន២នាក់ ផ្សេងទៀត។
ជម្រកលាក់ខ្លួនចំនួន៤ របស់ក្រុមសកម្មប្រយុទ្ធ ត្រូវបានបំផ្លាញ ហើយគ្រឿងសព្វាវុធ និងរំសេវរបស់ពួកគេ ត្រូវបានកំទេចអំឡុងពេលវាយឆ្មក់ នេះបើតាមសេចក្តីថ្លែងការណ៏។ មិនមានបុគ្គលិកសន្តិសុខណាម្នាក់ បានរងរបួសនោះទេ ហើយបើតាមសេចក្តីថ្លែងការណ៏បានបន្ថែមថា ការកំទេច លើពួកសកម្មប្រយុទ្ធ អាចត្រូវធ្វើជាបន្តទៀត។
ក្រុម IS ដែលប្រតិបត្តិការណ៏ក្នុងខេត្ត Nangarhar និងខេត្ត Kunar និង Nuristan ជាប់ៗគ្នានោះ មិនទាន់បានធ្វើអធិប្បាយនៅឡើយទេ លើរបាយការណ៏មួយនេះ នេះបើតាមការផ្សាយរបស់សារព័ត៌មានចិន ស៊ិនហួរនាថ្ងៃពុធ។