Warning: include(styles.php) [function.include]: failed to open stream: No such file or directory in /home/www/pditbaungkhmum.org/templates/as002035free/component.php on line 23

Warning: include() [function.include]: Failed opening 'styles.php' for inclusion (include_path='.:/usr/local/php5/lib/php') in /home/www/pditbaungkhmum.org/templates/as002035free/component.php on line 23

ឯកឧត្តម ​ងួ​ន​ ​ញ៉ិ​ល​​​ ​អា​ច​​ក្លា​យ​​​ជា ​​​ឧ​ប​នា​យ​ក​រ​ដ្ឋ​ម​ន្ត្រី​ ​លោ​ក​ជំទាវ ​ឃួ​ន​ ​សុ​ដា​រី​​ ​នៅ​ដ​ដែ​ល

  • Print

ភ្នំពេញ៖ ប្រសិនបើ ឯកឧត្តម កឹម សុខា នឹងក្លាយជា អនុប្រធានទីមួយ នៃរដ្ឋសភាហើយនោះ តើរវាងអនុប្រធានទីមួយ រដ្ឋសភា ឯកឧត្តម ងួន ញ៉ិល និង អនុប្រធានទី២ លោកជំទាវ ឃួន សុដារី របស់គណបក្ស ប្រជាជនកម្ពុជា បេក្ខភាពមួយណា នឹងត្រូវធ្លាក់ចេញពីតំណែង ថ្នាក់ដឹកនាំរដ្ឋសភានេះ?

មន្ត្រីជាន់ខ្ពស់ គណបក្សប្រជាជនកម្ពុជា ឯកឧត្តម ជាម យៀប បានអះអាងប្រាប់ នៅព្រឹក ថ្ងៃព្រហស្បតិ៍នេះថា «គណបក្សប្រជាជនកម្ពុជា នឹងរក្សាបេក្ខភាព លោកជំទាវ ឃួន សុដារី អោយនៅធ្វើជា អនុប្រធានទី២ នៃរដ្ឋសភាដដែល ដោយសារតែ ទិដ្ឋភាពយេនឌ័រ ដែលគណបក្សនេះ ត្រូវលើកកំពស់ស្ត្រី»។ ឯកឧត្តម ជាម យៀប បន្តថា ឯកឧត្តម ងួន ញិល នឹងត្រូវមកធ្វើជា តំណាងរាស្ត្រធម្មតាវិញ ប៉ុន្តែក៏មាន លទ្ធភាពមួយទៀតសម្រាប់ ឯកឧត្តម ងួន ញិល ដែលធ្លាប់ធ្វើជា អនុប្រធានរដ្ឋសភា ដែលជាតំណែងធំ ហើយនោះដែរ។

«អាស្រ័យលើ សម្តេច ហ៊ុន សែន។ ប្រសិនបើមិនធ្វើ សមាជិក រដ្ឋសភាធម្មតា សម្តេច អាចតែងតាំងគាត់ ( ឯកឧត្តម ងួន ញិល) ធ្វើជាឧបនាយករដ្ឋមន្ត្រី ក៏អាចថាបាន»។ នេះជាការព្រលយរបស់ ឯកឧត្តម ជាម យៀប៕

ដកស្រង់ពី៖ គេហទំព័រថ្មីៗ